ព័ត៌មាន
អនុប្រធានទី១ អាជ្ញាធរមីន៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថាននឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជាជំហានសំខាន់ក្នុងការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាមានទាំងសម្បត្តិធម្មជាតិដ៏សម្បូរបែប និងមានបន្ទុកសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមួយផ្នែកនៅស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ស្ថានភាពនេះ មិនត្រឹមតែបង្កហានិភ័យដល់សុវត្ថិភាពក្រុមអភិរក្ស និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរារាំងការស្រាវជ្រាវជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។
តាមរយៈអនុស្សរណៈនេះ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងធ្វើការរួមគ្នាកំណត់តំបន់ដែលរងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម កំណត់អាទិភាពបោសសម្អាតដោយផ្អែកលើតម្រូវការអភិរក្ស សុវត្ថិភាពសហគមន៍ និងសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងធានាថា ប្រតិបត្តិការបោសសម្អាតត្រូវអនុវត្តដោយគោរពគោលការណ៍ការពារបរិស្ថាន។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាការពង្រីកគោលការណ៍ «ធ្វើការរួមគ្នា សម្រេចបានរួមគ្នា» របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដោយស្ថាប័ននីមួយៗនាំមកនូវជំនាញ និងតួនាទីរៀងៗខ្លួន ដើម្បីបង្កើតតំបន់ការពារដែលមានសុវត្ថិភាពសម្រាប់មនុស្ស សហគមន៍ និងធម្មជាតិ។ កម្ពុជាក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការបែបនេះទៅកាន់វិស័យផ្សេងៗ ដោយភ្ជាប់ការបោសសម្អាតមីនទៅនឹងការអភិវឌ្ឍកសិកម្ម និងការអភិរក្សបរិស្ថាន។

ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យនោះ «កិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថាន នឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅទូទាំងពិភពលោក»។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅពេលកម្ពុជាសម្រេចបានគោលដៅគ្មានផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ២០៣០ តំបន់អភិរក្សរបស់កម្ពុជានឹងមិនត្រឹមតែរួចផុតពីការទន្ទ្រានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួចផុតពីការគំរាមកំហែងដែលបន្សល់ទុកពីសង្គ្រាមផងដែរ។ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងរួមគ្នាធ្វើឱ្យតំបន់ការពារធម្មជាតិក្លាយជាតំបន់មានសុវត្ថិភាព មានជីវិត និងការរស់ឡើងវិញ៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣