ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យដំណើរការជំរឿនមន្ត្រីជាក់ស្តែង និងធ្វើជីវមាត្រ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរចនាសម្ព័ន្ធអង្គភាព បានបន្តឈានដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងគោលដៅទី២២។ ដំណើរការប្រមូលទិន្នន័យនេះ បានប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងមានសណ្តាប់ធ្នាប់ខ្ពស់ ក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែសីហា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃយុទ្ធនាការជំរឿននេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានអញ្ជើញចុះពិនិត្យដំណើរការការងារ និងការធ្វើជីវមាត្រនេះដោយផ្ទាល់។ ការអញ្ជើញចុះពិនិត្យនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ លើគ្រប់ទិដ្ឋភាពនៃដំណើរការការងារ ទោះជាកិច្ចការនោះតូច ឬធំក្តី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មិនត្រឹមតែតាមដានវឌ្ឍនភាពការងារជារួមប៉ុណ្ណោះទេ ថែមទាំងបានចុះពិនិត្យផ្ទាល់ដល់ទីតាំងអនុវត្តការងារជាក់ស្តែង ដោយផ្តោតលើភាពម៉ត់ចត់នៃនីតិវិធីបច្ចេកទេសនីមួយៗយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំប្រកបដោយភាពម៉ឺងម៉ាត់ សណ្តាប់ធ្នាប់ល្អប្រសើរ និងកិច្ចសហការសម្របសម្រួលយ៉ាងរលូនរវាងស្ថាប័នទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានឆ្លៀតឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្រុមការងារបច្ចេកទេសគ្រប់ជួរថ្នាក់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីធានាឱ្យបាននូវទិន្នន័យមួយប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ គណនេយ្យភាព និងសក្ដិសិទ្ធិភាព។
សូមបញ្ជាក់ថា ទោះបីជាដំណើរការយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកក្តី ប៉ុន្តែកិច្ចដំណើរការការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈផ្សេងៗរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តប្រព្រឹត្តទៅជាប្រក្រតី ដោយពុំមានការរអាក់រអួល ឬរំខានឡើយ៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣