ព័ត៌មាន
ទិវាជាតិអន្តរសាសនាលើកទី១០ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
គោលបំណងនៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសាសនា បង្រួបបង្រួម និងពង្រឹងកម្លាំងសាមគ្គីរវាងថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនានៅកម្ពុជាឱ្យរួមគ្នា ក្លាយជាកម្លាំងចលករដ៍រឹងមាំក្នុងការងារសង្គម បញ្ញាបតម្លៃសីលធម៌ និងធម៌វិន័យ ជាការទូន្មានបែបសាសនា ដើម្បីដាស់តឿនស្មារតីសាធារណជនកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់ជនល្មើសក្លាយជាជនរងគ្រោះ ឬជាអ្នកប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា។
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីគ្រប់សាសនាទាំងអស់នៅកម្ពុជា ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាប្តេជ្ញាចិត្តថា ឆ្នាំ២០២៦នេះ ចាំបាច់ត្រូវរួមសហការគ្នាបន្ថែមទៀតដើម្បីអប់រំមនុស្សឲ្យយល់ដឹងអំពីអំពើជួញដូរមនុស្ស កលល្បិចរបស់ក្រុមជនល្មើស និងរកវិធីទប់ស្កាត់ឲ្យបានល្អ។ ហើយមានតែសាសនាជាអ្នកអប់រំមនុស្សខាងផ្នែកស្មារតី ក៏ដូចផ្លូវចិត្ត ដែលធ្វើឲ្យមនុស្សមិនប្រព្រឹត្តបទល្មើស ហើយក៏មិនអាចក្លាយជាជនរងគ្រោះបើសិនជាគាត់ទទួលបានការអប់រំបានល្អ។
ចំណែកលោក ប៉ា សុខា គ្រឹស្តសាសនាបានថ្លែងថា ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងពិតជាមានប្រយោជន៍ដល់មនុស្សជាតិទាំងអស់ ហើយជាពិសេសការពារមនុស្សទាំងអស់។ ហើយនៅក្នុងព្រះវិហារក៏បានអប់រំទូន្មានមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងទប់ស្កាត់កុំឲ្យប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងគ្រប់ទម្រង់ទាំងអស់ដើម្បីទប់ស្កាត់និងការពារ។
គួរបញ្ជាក់ថា កម្មវិធីទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សរៀងរាល់ឆ្នាំបានបង្កលក្ខណៈឲ្យគ្រប់និកាយសាសនាបានយល់ដឹងអំពីស្ថានភាពបទល្មើសជួញដូរមនុស្សដែលប្រែប្រួល នឹងមូលដ្ឋានគ្រឹះនៃការអប់រំសង្គម ដែលជាការអប់រំផ្លូវចិត្តដើម្បីឲ្យប្រជាពលរដ្ឋចេះត្រិះរិះពិចារណាកាត់បន្ថយភាពប្រថុយប្រថានក្នុងការសម្រេចចិត្តដែលឈានទៅប្រព្រឹត្តខុសឆ្គងក្នុងបទល្មើសដែលអាចក្លាយជនជនល្មើសនិងជាជនរងគ្រោះ៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣