ព័ត៌មាន
ពលរដ្ឋទទួលបានសេវាថែទាំសុខភាពកាន់តែល្អ នៅក្នុងអាណត្តិទី៧នេះ តាមរយៈបណ្ណ ប.ស.ស
នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រជាពលរដ្ឋទទួលបានការសេវាថែទាំងសុខភាពកាន់តែល្អ តាមរយៈបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ពេលមានបណ្ណ ប.ស.ស មកព្យាបាល និងពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ជាដៃសហការរបស់ ប.ស.ស គឺមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងការបន្ថយការចំណាយបានមួយកម្រិតផងដែរ។ប្រជាពលរដ្ឋបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិទី៧នេះ បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស។
អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមខ្ញុំជាគ្រូពេទ្យតែងតែយកចិត្តទុកដាក់ចំពោះអ្នកជំងឺទាំងអ្នកមានបណ្ណ ប.ស.ស និងគ្មានបណ្ណ ប.ស.ស ប៉ុន្តែតាមខ្ញុំសង្កេតក្នុងពេលបច្ចុប្បន្ននេះ អ្នកជំងឺមកមណ្ឌលសុខភាពស្ទឹងមានជ័យ ភាគច្រើន គឺប្រើប្រាស់បណ្ណសមាជិក ប.ស.ស មានជាអាទិ៍៖ពិនិត្យផ្ទៃពោះ សម្រាលកូន និងជំងឺទូទៅ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់BTVដែរថា ក្នុងរយៈពេលបីឆ្នាំ នៃអាណត្តិទី០៧នេះ ការចុះបញ្ជីសមាជិកប.ស.សថ្មី មានចំនួនជាង២លាន១សែននាក់ ក្នុងនោះស្រីមានចំនួនជាង១លាន១សែននាក់ ដោយទៅប្រើប្រាស់សេវាសុខាភិបាលសាធារណៈ និងឯកជនមានចំនួនជាង២៣លានដង។ រីឯកម្មវិធីឧបម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនស្រ្តីជាសមាជិក ប.ស.ស. មានផ្ទៃពោះ ២៦៨,៧៣៧នាក់ ក្នុងនោះមានកូនចំនួន២៤០,៩៨៦នាក់ ដែលបានចំណាយថវិកាចំនួនសរុបប្រមាណ៨០,៥៩លានដុល្លាសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលកាន់តំណែងជានាយរដ្ឋមន្រ្តីកម្ពុជា នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺមានរយៈពេល៣ឆ្នាំ ដែលសម្តេចធិបតីធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា។ ក្រោមការដឹកនាំរបស់សម្តេចធិបតី មានសមិទ្ធផលជាច្រើនដែលក្នុងនោះរួមមាន៖ការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ, ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងសម្រេចបានសមិទ្ធផលផ្សេងៗទៀត នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ អត្ថបទ៖ទូច សោភ័ណ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣