ព័ត៌មាន
សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីមពាក់ព័ន្ធ (Online Scams
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានបើកប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនពីរនៅក្នុងបុរីរីវើរ៉ា និងបុរីដាយមិនវ័ន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងដកហូតស៊ីមកាតបរទេសរាប់ម៉ឺនស៊ីម រួមទាំងវត្ថុតាងជាច្រើន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងចំនួនពីរក្នុងខណ្ឌចំការមន។
កិច្ចប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមការដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងគោលដៅចំនួន ២ កន្លែង។
ជាលទ្ធផលនៃការចុះប្រតិបត្តិការរួមមាន៖
ទីតាំងទី១. នៅបុរីរីវើរ៉ា កោះពេជ្រ – ផ្ទះលេខ I50) ឃាត់ខ្លួនជនជាតិខ្មែរ ចំនួន ០៣នាក់ (ប្រុស)
ដកហូតកុំព្យូទ័រ All-in-One ចំនួន ២០៤ គ្រឿង ទូរស័ព្ទដៃ ចំនួន ១,៥៥០ គ្រឿង ម៉ូនីទ័រចំនួន ០៣ គ្រឿង និងស៊ីភីយូ ០៣ គ្រឿង ស៊ីមកាតបរទេសមួយចំនួនធំ (រាប់ម៉ឺនស៊ីម)។
ទីតាំងទី២. នៅបុរីដាយមិនវ័ន – ផ្ទះលេខ S55 ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី ០១នាក់) មាន ២ សញ្ជាតិ គឺចិន ០៤នាក់ ស្រី ០១នាក់ និងខ្មែរ ០៣នាក់ប្រុស។ ដកហូតកុំព្យូទ័រ All-in-One ចំនួន ៣១ គ្រឿង Laptop ចំនួន ០២ គ្រឿង និងម៉ូនីទ័រ ០៣ គ្រឿង ទូរស័ព្ទដៃ ចំនួន ២១១ គ្រឿង។
ចំពោះមនុស្សសរុបចំនួន ០៧នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ប្រសិនបើមានសង្ស័យអំពីសកម្មភាពមិនប្រក្រតី ឬបទល្មើសបច្ចេកវិទ្យាណាមួយនៅក្នុងមូលដ្ឋានរបស់លោកអ្នក ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរឡើង៕ អត្ថបទ៖ វង្ស សុភាព










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣