ព័ត៌មាន
សន្និសីទធនាគារកម្ពុជាលើកទី៥ កំណត់អាទិភាពសម្រាប់ស្ថិរភាព ទំនុកចិត្ត និងកំណើនប្រកបដោយចីរភាព
សន្និសីទធនាគារកម្ពុជាលើកទី៥ រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) បានបទបង្ហាញ និងពិភាក្សាលើប្រធានបទ សំខាន់ៗ អំពីបញ្ហាស្ថិរភាពវិស័យធនាគារ គុណភាពឥណទាន កិច្ចការពារអតិថិជន ការទូទាត់ឆ្លងដែន ទំនុកចិត្តរបស់សាធារណជន សុវត្ថិភាពឌីជីថល ការដោះស្រាយបំណុល និងសុចរិតភាពហិរញ្ញវត្ថុជាដើម។
សន្និសីទធនាគារនៅកម្ពុជាលើកទី៥ ដែលរៀបចំសមាគមធនាគារនៅកម្ពុជា (ABC) ក្រោមប្រធានបទ “ការរក្សាស្ថិរភាព ពង្រឹងសុចរិតភាពហិរញ្ញវត្ថុ និងបង្កើនជំនឿទុកចិត្តក្នុងប្រព័ន្ធធនាគារ” នៅថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០២៦ មានការអញ្ជើញជា អធិបតីពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា, សន្និសីទនេះមានការមកពីអាជ្ញាធរបទប្បញ្ញត្តិ រដ្ឋាភិបាល ធនាគារដៃគូអភិវឌ្ឍន៍ សមាគមធនាគារក្នុងតំបន់ និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីកំណត់អាទិភាព សម្រាប់វដ្តកំណើនធនាគារបន្ទាប់ របស់កម្ពុជា។
លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាល ABC លើកឡើងថា ទោះបីជាមានការកែតម្រូវទីផ្សារអចលនទ្រព្យ សម្ពាធ គុណភាព ទ្រព្យសកម្ម និងហានិភ័យតាមអ៊ីនធឺណិតដ៏ស្មុគស្មាញក៏ដោយ វិស័យនេះនៅតែមានភាពធន់។ លោកបានកត់សម្គាល់ថា “វដ្តកំណើនបន្ទាប់នឹងអាស្រ័យលើការគ្រប់គ្រងហានិភ័យប្រកបដោយភាពសកម្ម ការផ្តល់មូលនិធិប្រកបដោយការប្រុងប្រយ័ត្ន ការ ផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអ្នកកំណត់បទប្បញ្ញត្តិ និងដៃគូឧស្សាហកម្ម”។
លោក Sharad Jain អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៅ Mastercard មានប្រសាសន៍ថា នៅក្នុង បរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងភាពស្មុគស្មាញនៃឌីជីថលកាន់តែកើនឡើង វិស័យធនាគារប្រឈមមុខនឹង បញ្ហាពីរ គឺការគាំទ្រកំណើន ខណៈពេលដែលការពារស្ថិរភាព និងទំនុកចិត្ត។ នៅពេលដែលប្រទេសកម្ពុជាចូលដល់វដ្តកំណើន បន្ទាប់របស់ខ្លួន ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ភាពធន់នៃឌីជីថល និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ នឹងមានសារៈសំខាន់ណាស់ ក្នុងការធានាថា បុគ្គល និងអាជីវកម្មអាចចូលរួមដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ចឌីជីថល។ Mastercard ប្តេជ្ញាធ្វើការជាមួយភាគីពាក់ ព័ន្ធក្នុងឧស្សាហកម្ម ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីទូទាត់ដែលមានសុវត្ថិភាព កាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងហានិភ័យតាម អ៊ីនធឺណិតដែលកំពុងលេចចេញឡើង និងគាំទ្រវិស័យធនាគារដែលនៅតែមានភាពធន់ ច្នៃប្រឌិត និងមានជំហរល្អសម្រាប់កំណើន រយៈពេលវែង៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣