ព័ត៌មាន
ក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពទឹកសាធារណៈសរុបចំនួន ៧៧ទីតាំង នៅក្នុងខែកក្កដា ឆ្នាំ២០២៦
ភ្នំពេញ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន នៅក្នុងខែកក្កដា ឆ្នាំ២០២៦ បានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួចពីទីតាំងស្ថានីយប្រព្រឹត្តកម្ម លើទីតាំងអាទិភាពសរុប៧៧ទីតាំង ដែលក្នុងនោះរួមមាន៖ទឹកទន្លេ បឹងទន្លេសាប ស្ទឹង អាងស្តុកទឹក បឹង ជ្រោះមាន ៥២ទីតាំង ទឹកសមុទ្រមាន១២ទីតាំង និងទឹកកខ្វក់សម្អាតរួចមាន១៣ទីតាំង ព្រមទាំងបានយកសំណាកទឹកចំនួន ៧៧សំណាក។ ស្ថានភាពគុណភាពទឹកសាធារណៈជារួម ទឹកមានសភាពល្អក់ដោយសារមានភ្លៀងធ្លាក់ និងយោងតាមលទ្ធផលវិភាគពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកសាធារណៈ បានអនុលោមតាមស្តង់ដាពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់នោះទេ។ ដោយទ្បែក ទឹកកខ្វក់សម្អាតរួច ចេញពីទីតាំងអាងប្រព្រឹត្តកម្មរួមទាំង១៣ ទីតាំង អនុលោមតាមស្តង់ដាអនុញ្ញាតបញ្ចេញ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថានបានចុះត្រួតពិនិត្យតាមដានតំបន់ងាយរងការបំពុលទឹក បានចំនួន ១២ទីតាំង នៅខេត្តព្រះសីហនុ (ក្បែរតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ១ទីតាំង ស្ពានព្រែកទឹកសាប ១ ទីតាំង ព្រែកទឹកសាប ផ្នែកខាងក្រោមតំបន់សេដ្ឋកិច្ចពិសេស១ទីតាំង និងអាងស្តុកទឹកក្បាយឆាយ ១ទីតាំង) ខេត្តកំពង់ធំ (ស្ទឹងជីនិត ៤ទីតាំង ស្ពានក្រាំង ស្ពានបាក់ស្នា តំបន់ ១មករា និងស្ពានកំពង់ថ្មថ្មី) នៅខេត្តកំពង់ស្ពឺ (ស្ទឹងព្រែកត្នោត ៤ទីតាំង ស្ពានគុណគ្រូ ស្ពានសាមគ្គីទ្វារ ទឹករលាំងជ្រៃ និងស្ពានថ្មីក្រុងច្បារមន) និងបានយកសំណាកទឹកមកវិភាគចំនួន ១២សំណាក។ យោងតាម លទ្ធផលពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកនៅគ្រប់ទីតាំងទាំងអស់ គឺបានអនុលោមស្តង់ដារ ពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុល គួរឱ្យកត់សម្គាល់នោះទេ។

លើសពីនេះ ក្នុងខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានចុះពិនិត្យការបំពាក់ និងផ្ទៀងផ្ទាត់ដំណើរការឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ចំនួន ៧ក្រុមហ៊ុន នៅរាជធានីភ្នំពេញ លើចំនួនទីសរុបចំនួន៦៤ នៅទូទាំងប្រទេស។ លទ្ធផលនៃការពិនិត្យជារួមឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្មមានដំណើរការជាប្រក្រតី ក្នុងនោះមាន ៦ក្រុមហ៊ុន អនុលោមតាមស្តង់ដារ និងមាន១ក្រុមហ៊ុនត្រូវបាន ក្រុមការងារបានយកសំណាកទឹក (សំណល់រាវ) ក្រោយប្រព្រឹត្តិកម្មសម្អាតចំនួន ៧ សំណាក មកពិនិត្យផ្ទៀងផ្ទាត់នៅមន្ទីរពិសោធន៍របស់ក្រសួង។ ជាលទ្ធផលសំណាកទឹកទាំង ៧ក្រុមហ៊ុន បានរកឃើញអនុលោមស្តង់ដាបញ្ចេញ។

សូមបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានខិតខំបំពេញតួនាទី ភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍ជាតិ កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការពង្រឹងការត្រួតពិនិត្យគុណភាពទឹកដើម្បីភាពស្អាត នៅកម្ពុជា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣