ព័ត៌មាន
ក្នុងអាណតិ្តរដ្ឋាភិបាលថ្មីបានជំរុញទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាបន្តកើនខ្លាំង ឈានដល់ជាង ៦៥ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបន្តកើនពីប្រមាណ ៤៧,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ជាង ៦៥,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលស្មើនឹងកំណើនជាង ៣៦% ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំ ខណៈទំហំពាណិជ្ជកម្មក្នុងរយៈពេល ៧ខែដំបូងឆ្នាំ២០២៦ បានឈានដល់ប្រមាណ ៤៥,៥ពាន់លានដុល្លារ កើនជាង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការបន្តពង្រីកសកម្មភាពពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងដូចនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពី «សមិទ្ធផល ៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ទោះជាមានឧបសគ្គធំៗចំពោះមុខ ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅតែបន្ត» នៅរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ថ្លែងទៀតថា ការកើនឡើងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានាពេលនេះគឺជាផ្នែកមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្នុងការរក្សាបានស្ថិរភាពនយោបាយ និងគោលនយោបាយគាំទ្រការវិនិយោគ ព្រមទាំងជួយទាក់ទាញអ្នកវិនិយោគ និងជំរុញសកម្មភាពពាណិជ្ជកម្មរបស់សម្តេចធិបតី តាមរយៈជួបសំណេះសំណាលដោយផ្ទាល់រវាង សម្តេចធិបតី និងបណ្តាក្រុមហ៊ុនបរទេស ខ្នាតតូច មធ្យម និងធំ ទាំងក្នុងប្រទេសស្រុក និងក្រៅប្រទេស។
ឯកឧត្តម មានប្រសាសន៍ថា រាល់ដំណើរទស្សនកិច្ចផ្លូវការទៅក្រៅប្រទេសនានា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែបញ្ចុះបញ្ចូលឱ្យធុរជន និងវិនិយោគិនបរទេស បង្កើនទុន ឬមកដាក់ទុនរកស៊ីនៅកម្ពុជា ហើយ កម្ពុជាស្វាគមន៍ទាំងអស ក្រុមហ៊ុន និងវិនិយោគិន មកពីគ្រប់ទ្វីប មកពីគ្រប់ប្រទេស ដោយកម្ពុជាមិនរើសអើងឡើយ ជាពិសេសនៅលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវិនិយោគ, ពីព្រោះកម្ពុជា ក៏ដឹងដូចប្រទេសនានាដទៃនៅលើពិភពលោកដែរថា នៅក្នុងទំនាក់ទំនងអន្តរជាតិ លុយនៅតែជាលុយ ប្រយោជន៍នៅតែជាប្រយោជន៍។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ដោយឡែក ចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័ត បានកើនពី ២៦៨គម្រោង ក្នុងឆ្នាំ២០២៣ ដល់ ៦៣០គម្រោង ក្នុងឆ្នាំ២០២៥ ខណៈដែល ទំហំទុនវិនិយោគបានកើនពី ៤,៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ដល់ ប្រមាណ១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ សន្ទុះនេះ នឹងបន្តកើនឡើង នៅឆ្នាំ២០២៦ទៀត ដោយក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៣០៩ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២ពាន់ លានដុល្លារអាមេរិក៕អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
កីឡា1 week agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន1 week agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន4 days ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
កីឡា6 days agoសហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
-
កីឡា1 week agoសិក្ខាកាម៩ប្រទេសត្រូវបានបំពាក់បំប៉នជំនាញចៅក្រមអាជ្ញាកណ្តាលវាយសីពីសហព័ន្ធវាយសីអាស៊ី
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់គោលដៅ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋខេត្តកំពង់ស្ពឺ យ៉ាងយូរត្រឹមខែមេសា ឆ្នាំ២០២៧