ព័ត៌មាន
អ្នកវិភាគ៖ សន្និសីទ ISC មានសារសំខាន់សម្រាប់កម្ពុជាបង្ហាញទៅពិភពលោកពីតម្លៃការគោរពច្បាប់អន្តរជាតិ
កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា (ISC) លើកទី២ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ អ្នកវិភាគយល់ឃើញថា ការរៀបចំសន្និសីទនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាបង្ហាញពីសមត្ថភាព គោលការណ៍ ជាពិសេសតម្លៃសន្តិភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈការគោរពច្បាប់អន្តរជាតិ។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២៥ខែសីហានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៅរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា តាមការកត់សំគាល់ ខ្ញុំគិតថា ការណ៍ដែលប្រទេសកម្ពុជារៀបចំធ្វើជាប្រធានកិច្ចប្រជុំសភា នៃអន្តរសភា គឺប្រទេសកម្ពុជាបានដើរតួនាទីជាអ្នកសម្របសម្រួល ហើយបញ្ចេញសម្លេងក្នុងនាមប្រធាន នៃកិច្ចប្រជុំ ដើម្បីផ្សាយទៅកាន់សហគមន៍អន្តរជាតិ ឲ្យបានដឹងលឺពីកង្វល់របស់ប្រទេសកម្ពុជា ដែលជាប្រទេសមួយតែងតែប្រកាន់ភ្ជាប់នូវសន្តិភាព អធិបតេយ្យភាព ក៍ដូចជាស្ថេរភាពនៅក្នុងតំបន់ និងពិភពលោក ដូច្នេះហើយ ខ្ញុំគិតថា កិច្ចប្រជុំនៅពេលនេះ ពិតជាមានសារណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញសំឡេង សមត្ថភាព គោលការណ៍ គោលជំហរ ជាពិសេសតម្លៃសន្តិភាព ដោយប្រទេសនានាក្នុងពិភពលោករស់នៅចុះសម្រុងគ្នា តាមរយៈការគោរពច្បាប់អន្តរជាតិ។

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ ក្រោមមូលបទ«សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ សន្និសីទនេះ នឹងមានការចូលរួមពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការអន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីប្រទេសនៅទ្វីបអាស៊ី អឺរ៉ុប អាហ្រ្វិក មជ្ឈិមបូព៌ា អូសេឡានី និងអាម៉េរិកឡានទីន។
គួរបញ្ជាក់ដែរថា សន្និសីទប្រធានសភានៃអន្តរសភា គឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានាដើម្បីជជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល៕ អត្ថបទ៖ទូច សោភ័ណ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣