ព័ត៌មាន
ប្រមុខការទូតកម្ពុជា កោតសរសើរចំពោះភាពជាដៃគូ ជាង ៧ ទសវត្សរ៍រវាងកម្ពុជា និងUNICEF ដែលរួមចំណែកជាបន្តបន្ទាប់លើកកម្ពស់សិទ្ធិ ការការពារ ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារកម្ពុជា
ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមពី លោកស្រី ម៉ាហា ដាម៉ាច (Maha Damaj) តំណាងថ្មីនៃមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់សារតាំងរបស់លោកស្រី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី Maha Damaj ក្នុងឱកាសដែលលោកស្រីទទួលការតែងតាំងជាតំណាង UNICEF ថ្មី ប្រចាំកម្ពុជា និងបានបញ្ជាក់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកស្រី។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និង UNICEF អស់រយៈពេលជាង ៧ ទសវត្សរ៍ ព្រមទាំងការរួមចំណែកជាបន្តបន្ទាប់របស់ UNICEF ក្នុងការលើកកម្ពស់សិទ្ធិ ការការពារ ការអភិវឌ្ឍ និងសុខុមាលភាពរបស់កុមារកម្ពុជា។
ជំនួបនេះ ក៏បានពិភាក្សាអំពីការអនុវត្តកម្មវិធីប្រទេសរបស់ UNICEF ឆ្នាំ២០២៤–២០២៨ ដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ការអប់រំប្រកបដោយគុណភាព ការការពារកុមារ ទឹកស្អាត និងអនាម័យ (WASH) និងហិរញ្ញប្បទានសាធារណៈដែលគិតគូរពីកុមារ។ អាទិភាពទាំងនេះ មានភាពស្របគ្នាយ៉ាងជិតស្និទ្ធជាមួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ការពង្រីកលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន និងសេវាសុខាភិបាល ការពង្រឹងប្រព័ន្ធការពារកុមារ ព្រមទាំងការកៀរគរធនធានប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់កុមារកម្ពុជា។





-
ព័ត៌មាន1 week agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន