ព័ត៌មាន
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបទីតាំងអនឡាញស្គេម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅខណ្ឌពោធិសែនជ័យចំនួន០២ទីតាំង និង ខណ្ឌឬស្សីកែវកែវចំនួន២ទីតាំង ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២៤ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យចំនួន៤ទីតាំងផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ ដែលមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងនោះខណ្ឌពោធិសែនជ័យចំនួន២ទីតាំង ឃាត់ខ្លួន២នាក់ ជនជាតិប៉ាគីស្ថានម្នាក់ នឹងជនជាតិខ្មែរម្នាក់។ ដូកហូតសម្ភារៈ ៖ ទូរសព្ទបម្រើការងារ ៣១គ្រឿង, សុីមកាតបរទេស មួយចំនួន និងលិខិតឆ្លងដែន ១ក្បាល។
ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវចំនួន២ទីតាំង ឃាត់ខ្លួន
មនុស្សសរុបចំនួន ៤នាក់ ជនជាតិខ្មែរ៣នាក់ នឹងម៉ាឡេស៊ី ម្នាក់ និងដកហូតសម្ភារៈ ៖ ទូរសព្ទបម្រើការងារ ៥៨៥គ្រឿង , សុីមកាតបរទេសចំនួន ១៥៤ស៊ឹម នឹងស៊ឹមកាតមួយចំនួនធំ, CPU ចំនួន ២១ គ្រឿង, MONITOR ចំនួន ១៤ គ្រឿង, ម៉ូតូម៉ាក KAWASAKI ពាក់ផ្លាកលេខ ភ្នំពេញ១KC-៦៨៣៩ ចំនួន ០១ គ្រឿង , លិខិតឆ្លងដែន ០៨ ក្បាល , LAPTOP ចំនួន ០៣គ្រឿង , ALL IN ONE ចំនួន ១០ គ្រឿង , ដុំROUTER WIFI ចំនួន ០៥ គ្រឿង។
ផ្អែកតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (OnlineScams) ក្រោមរូបភាពស្វែងរកអតិថិជនធ្វើការងារខ្យល់ និងផ្គត់ផ្គង់សម្ភារៈបម្រើទីតាំងឆបោក។
បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ នៅពេលខាងមុខ ៕
អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣