ព័ត៌មាន
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចប្រជុំស្ដីពី«កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធថ្នាក់សភាស្តីពីការវិនិយោគទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ ASEAN RAI ក្រោមកិច្ចសហការជាមួយ អន្តរសភាអាស៊ាន (AIPA) និងមានគាំទ្រដោយអង្គការចំណីអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចសន្ទនានេះបានប្រមូលធាតុចូលរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងពង្រឹងភាពធន់នៃប្រព័ន្ធកសិកម្ម និងស្បៀងអាហារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈ ការរួមគ្នាដើម្បីប្រែក្លាយគោលការណ៍អាស៊ាន(ASEAN RAI)ឱ្យទៅជាការអនុវត្តជាក់ស្តែង និង ផ្តោតលើស្ថិរភាពប្រាក់ចំណូលកសិករ ការបង្កើត «សហគមន៍កសិកម្មទំនើប» ការគាំទ្រសហគ្រាសធុនតូច/មធ្យម (SMEs) និងការប្រើប្រាស់បច្ចេកវិទ្យា/ពូជដំណាំធន់នឹងអាកាសធាតុ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជាក៏បានស្នើរបង្កើត «ធនាគារស្បៀងអាហារអាស៊ាន (ASEAN Food Bank)» ដើម្បីស្តុកស្បៀង និងធានាចង្វាក់ផ្គត់ផ្គង់ពេលមានគ្រោះមហន្តរាយផងដែរ។

-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា