ព័ត៌មាន
មន្ទីរបរិស្ថានខេត្តព្រះវិហារ បំភ្លឺករណីមន្រ្ដីឧទ្យានុរក្សាចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ និងស្មើម្ចាស់ទំព័រហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មានមិនពិតបញ្ឈប់ការផ្សាយជាបន្ទាន់
ព្រះវិហារ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺករណី មន្រ្ដីឧទ្យានុរក្សាចុះបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ និងស្មើម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Srey Roth ដែលផ្សព្វផ្សាយព័ត៌មានមិនពិតឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។
តាមសេចក្ដីប្រកាសមន្ទីរព័ត៌មានបាន បដិសេធទាំងស្រុងលើការផ្សាយ របស់ទំព័រហ្វេសប៊ុកឈ្មោះ Srey Roth កាលពីពេលថ្មីៗ កន្លងមកនេះ និងបំភ្លឺថា នៅក្នុងពេលចុះអនុវត្ថច្បាប់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងបញ្តាញសារព៍ត៌មាន បានរកឃើញវត្ថុតាង និងសកម្មភាពល្មើសច្បាប់ជាក់ស្តែង មិនអាចប្រកែកបាន ដែលជាលទ្ធផលធ្វើការដកហូតបាន ប្រភេទឈើស្ទៀង សរុបចំនួន ២,៨៥០(ពីរម៉ែត្រត្រីគុណប្រាំបីរយហាសិប) ដែលមានមុខកាត់(០,៤០×០,០៥×២ម×៤០ស=១,៦០០ ម៉ែត្រត្រីគុណ និងឈើ មានមុខកាត់ ០,៥០×០,០៥×២ម×២៥ស=១,២៥០ ម៉ែត្រត្រីគុណ) ចំពោះវត្ថុតាងរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដំរីបូត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
មន្ទីរបរិស្ថានបញ្ជាក់ថា កន្លងមកនេះមន្រ្តីជំនាញ បានបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ដោយបានកសាងសំណុំរឿង និងចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងត្រឹមត្រូវ និងមានតម្លាភាពបំផុត ដោយគ្មានការរើសអើង ឬការគាបសង្កត់ណាមួយដូចការចោទប្រកាន់នោះឡើយ។មន្ទីរបរិស្ថានខេត្តព្រះវិហារ យល់ឃើញថា ការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកខាងលើ គឺមានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសេចក្តីពិត ព្រមទាំងជាលេសការពារសកម្មភាពកាប់ឈើធ្វើអាជីវកម្មជ្រកក្រោមសិប្បកម្មកែច្នៃខុសច្បាប់ ដែលនាំឲ្យបាត់បង់ព្រៃឈើ និងធនធានជីវ:ចម្រុះនានា។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន មន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានអំពាវនាវដល់សាធារណជន មេត្តាកុំមានការភាន់ច្រឡំ និងឈប់ចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងនោះ។ ទន្ទឹមនឹងនេះ ស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកខាងលើបញ្ឈប់ផ្សព្វផ្សាយព័ត៌មានមិនពិតនោះចេញជាបន្ទាន់។ ក្នុងករណីនៅតែបន្តមន្ទីរបរិស្ថាននឹងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានដោយគ្មានការលើកលែងឡើយ៕



-
ព័ត៌មាន5 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន5 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣