ព័ត៌មាន
យុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
យុវជនក្នុងខេត្តកំពង់ឆ្នាំង បានសំដែងនូវមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដែលជាបំណងប្រាថ្នារបស់ពួកគេ និងគ្រួសារ។ ពួកគេនឹងខិតចំហ្វឹកហាត់លត់ដំខ្លួនឱ្យមានសមត្ថភាពដើម្បីចូលរួមការពារជាតិ។

យុវជននៅខេត្តកំពង់ឆ្នាំង ដែលបានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចរួចរាល់ នៅថ្ងៃទី១៧ ខែតុលានេះ ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យ បានលើកឡើងថា ពួកគេនឹងប្រើប្រាស់ពេលវេលាពេលពីរឆ្នាំ ក្នុងការវហ្វឹកហាត់អនុវត្តកាតព្វកិច្ចយោធានេះ ដើម្បីប្រែក្លាយខ្លួនជាយុវជនរឹងមាំ។ ការចូលរួមហ្វឹកហាត់យោធា នឹងផ្ដល់ឱកាសដល់ពួកគេរៀនពីភាពអត់ធន់ ការធ្វើការងារជាក្រុម រស់នៅជាក្រុម សាមគ្គីភាព។

ពួកគេបានយល់អំពីកាលៈទេសៈនៃការចាប់ផ្ដើមអនុវត្តកាតព្វកិច្ចយោធាពីពេលនេះទៅ គឺពិតជាមានសំខាន់សម្រាប់ជាតិទៅពេលអនាគត។
អាណាព្យាបាលយុវជន បានគាំទ្រ និងជំរុញកូនចៅរបស់ខ្លួនប្រកបដោយមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ខណៈប្រទេសជាតិមានតម្រូវការកម្លាំងយុវជនចូលរួមការពារជាតិ។ យុវជនត្រូវតែហ្វឹកហាត់លត់ដំខ្លួនដើម្បីមានកាយសម្បទារឹងមាំសម្រាប់ការពារជាតិ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីផ្ដល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញវិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហានដើម្បីបុព្វហេតុជាតិមាតុភូមិ និងក្លាយជាធនធានមនុស្សដែលស្ថាប័នរដ្ឋ និងឯកជនចង់បានយកទៅបម្រើការ។
ការអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦នេះ បានធ្វើឱ្យយុវជនចាប់ពីអាយុ១៨-២៥ឆ្នាំ មានឱកាសចូលបំពេញកាតព្វកិច្ចយោធា ហើយយុវជនជាច្រើនបានសាទរ និងអះអាងថា ពួកគេបានដាក់ពាក្យចូលបំរើជាយោធារួចរាល់ នៅចាំតែថ្ងៃចូលហ្វឹកហ្វឺននៅតាមសាលា៕ អត្ថបទ៖ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣