ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ «យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពីអ្នកជំនាន់មុន»
នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» របស់ឯកឧត្តម ណាំ ទុំ នៅសាលប្រជុំ នៃវិមាន ៧ មករា។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានគូសបញ្ជាក់ថា សង្គមមួយដែលមានការរីកចម្រើនតជំនាន់ ត្រូវការជាចាំបាច់នូវការអប់រំ និងការបណ្តុះផ្នត់គំនិតដល់ប្រជាជនវ័យក្មេង ឱ្យចេះរៀនឱ្យតម្លៃ ទទួលស្គាល់ គោរព ស្ញប់ស្ញែង និងមានកតញ្ញូតាធម៌ចំពោះការលះបង់របស់អ្នកជំនាន់មុន។ ឯកឧត្តមបានបន្តថា បទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំគឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះត្រាតែយើងទទួលបានឱកាស ដើម្បីស្តាប់ និងរៀនសូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ។

ឯកឧត្តមបានបន្ថែមថា យើងត្រូវការជាចាំបាច់នូវការចូលរួមដោយសកម្មពីប្រជាជនវ័យក្មេងរបស់យើង ក្នុងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រទេសជាតិ។ ឈរលើស្មារតីនេះ អនុលោមតាមទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ» គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំវេទិកាបាឋកថាជាស៊េរី«កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ដើម្បីផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ឆ្លងកាត់ផ្ទាល់របស់ថ្នាក់ដឹកនាំជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣