ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំគណៈប្រតិភូធ្វើបទបង្ហាញ និងពិភាក្សាក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីវឌ្ឍនភាពនៃអភិបាលកិច្ច ព្រមទាំងបញ្ហាប្រឈមមួយចំនួននៃការលើកស្ទួយប្រសិទ្ធភាពការងារ និងការអនុវត្តន៍ច្បាប់ស្ថិតក្នុងក្របខ័ណ្ឌសមត្ថកិច្ច របស់ក្រសួងបរិស្ថាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានអញ្ជើញរដ្ឋមន្ត្រីក្រសួងបរិស្ថានដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាពជុំវិញការងារក្រសួងបរិស្ថាន និងស្តីអំពីបរិស្ថានស្អាតនៅកម្ពុជា ដើម្បីពិភាក្សានិងកែលំអរឥទ្ធិពលអាក្រក់មួយចំនួនដែលបានសាយភាយ និងប៉ះពាល់ដល់បរិស្ថាន។ ទាក់ទងកត្តាបរិស្ថានពីមួយឆ្នាំទៅមួយឆ្នាំការប្រឈមផលប៉ះពាល់ទៅលើបរិស្ថានអំពីបម្រែបម្រួលអាកាសធាតុផែនដី គឺលែងក្លាយទៅជាគ្រោះមហន្តរាយទៀតហើយ គឺបានក្លាយទៅជាបញ្ហាប្រឈមដោយផ្ទាល់សម្រាប់ជីវភាពរបស់ប្រជាជនទូទៅនៅក្នុងសហគមន៍ទាំងមូល។
ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យបានថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អញ្ជើញរដ្ឋមន្ត្រីក្រសួងបរិស្ថានមកធ្វើបង្ហាញនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះពាក់ព័ន្ធបរិស្ថានមើលឃើញថា នៅក្នុងប្រទេសកំពុងមានការអភិវឌ្ឍន៍ ហើយបញ្ហាបរិស្ថានជាកត្តាចម្បងសម្រាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការធ្វើបទបង្ហាញរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺដើម្បីឲ្យបានយល់កាន់តែច្បាស់អំពីបញ្ហាបរិស្ថាននិងបញ្ហាប្រឈមនានា។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់ផ្តល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ជាពិសេសពាក់ព័ន្ធជាក់ស្តែងអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះបរិបទបរិស្ថាននៅកម្ពុជា ដែលលើកឡើងដោយប្រតិភូគណបក្សនីមួយៗ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបកស្រាយពន្យល់ដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន៕ អត្ថបទ៖ វង្ស សុភាព







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 week agoយុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង