Connect with us

ព័ត៌មាន

កងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ

ដើម្បីធ្វើការពង្រីកមិត្តនៅខាងក្រៅ និងចាត់ទុកជាការងារការទូតយោធាផងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កងទ័ពកម្ពុជានឹងធ្វើសមយុទ្ធដាច់ដោយឡែកពី គ្នាជាមួយកងទ័ពចិន និងកងទ័ពអាមេរិក និងមានការហ្វឹកហ្វឺនរួមគ្នាចំនួនបីប្រទេសរវាងកម្ពុជា ជប៉ុន និង អង្គការសហប្រជាតិ រួមទាំងធ្វើសមយុទ្ធហ្វឹកហ្វឺនជាមួយបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាននេះផង ដែរ។

ក្នុងឱកាសអញ្ជើញប្រារព្ធខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងការពារជាតិរបស់យើង ជានិច្ចជាកាលតែងតែពង្រីក និងធ្វើកិច្ចសហប្រតិបត្តិការនៅ ក្នុងប្រទេស និងក្រៅប្រទេសជាមួយនិងបណ្តាប្រទេសនានា ជាពិសេសការបង្កើតនូវទំនាក់ទំនងតាមរយៈ ការចុះអនុស្សរណៈយោគយល់គ្នា MOU និងធ្វើការរួមគ្នា ការហ្វឹកហ្វឺនរួមគ្នា សមយុទ្ធរួមគ្នាទាំងក្នុង ប្រទេសកម្ពុជា និងក្រៅប្រទេសដែលកងទ័ពកម្ពុជាបានចូលរួម ខណៈសកម្មភាពនេះគឺជាអភិក្រមពង្រឹង ខាងក្នុង និងពង្រីកខាងក្រៅ។

សម្តេចធិបតីបានបញ្ជាក់ថា«ការពង្រីកមិត្តនៅខាងក្រៅ ការចូលរួមប្រតិបត្តិការនៅខាងក្រៅ គឺជា កិច្ចការដែលយើងបានធ្វើជាប្រចាំ ហើយយើងនឹងបន្តធ្វើតទៅទៀត។ ការពង្រីកមិត្តឲ្យកាន់តែច្រើន ការសហប្រតិបត្តិការគ្នាកាន់តែច្រើន ឆ្នាំនេះយើងត្រូវធ្វើម្ចាស់ផ្ទះលើកទី៨ នៃសមយុទ្ធនាគមាសជាមួយចិន ហើយឆ្នាំក្រោយយើងត្រូវរៀបចំលំហាត់រួមគ្នាជាមួយអាមេរិក»។

សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពចិនបានធ្វើសមុទ្ធរួមគ្នាដែលមានឈ្មោះថា«នាគមាស» បានចំនួន៧លើកកមហើយ ហើយនឹងបន្តធ្វើនៅចុងឆ្នាំនេះទៀតជាលើកទី៨ ខណៈធ្វើជាមួយកងទ័ព អាមេរិកដែលមានឈ្មោះថា«ឆ្មាំអង្គរ»ក៏បានចំនួន៧លើកដែរ ហើយនឹងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំក្រោយជាលើកទី៨ បន្ទាប់ពីអាកខានអស់រយៈពេល១០មកនោះ។

សម្តេចធិបតីអះអាងថា សកម្មភាពរួមគ្នារវាងកងទ័ពកម្ពុជា និងបណ្តាប្រទេសជាមិត្តទាំងនោះ គឺជាកិច្ចការងារអភិក្រមកពង្រឹងខាងក្នុង និងពង្រីកចំណងមេត្រីភាពខាងក្រៅ ហើយកិច្ចសហប្រតិបត្តិការនេះ ក៏ជាកិច្ចការរួមគ្នាដើម្បីការពារសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោកជាដើមផងដែរ៕អត្ថបទបាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia