Connect with us

ព័ត៌មាន

ភាគីពាក់ព័ន្ធជំរុញ​ការផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា និងការបញ្ជ្រាបការយល់ដឹងពីកិច្ចការពារបេតិកភណ្ឌ នៅស្រុកអង្គរបុរី

នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារស្រាវជ្រាវ និងចងក្រងឯកសារអង្គរបុរី-ភ្នំដា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំកម្មវិធីផ្សព្វផ្សាយលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យា ជូនដល់រដ្ឋបាលស្រុកអង្គរបុរី អាជ្ញាធរពាក់ព័ន្ធ និងសិស្សានុសិស្ស។

កម្មវិធីនេះ បានប្រព្រឹត្តទៅដោយផ្ទាល់នៅ “ទួលយាយពុត” ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃស.ស.យ.ក. ព្រមទាំងរដ្ឋបាលស្រុកអង្គរបុរី ស.ស.យ.ក.ស្រុក និងសិស្សានុសិស្ស សរុបចំនួន ៦៨នាក់។

កិច្ចសហការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងចម្បងៗរួមមាន៖

– ចែករំលែករបកគំហើញថ្មី៖ផ្សព្វផ្សាយនូវលទ្ធផលនៃកំណាយស្រាវជ្រាវបុរាណវិទ្យាថ្មីៗនៅតំបន់ទួលយាយពុត ជូនដល់សហគមន៍មូលដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់ពីប្រវត្តិសាស្រ្តក្នុងតំបន់។

– លើកកម្ពស់ស្មារតីអភិរក្ស៖ បញ្ជ្រាបការយល់ដឹង និងបំផុសស្មារតីស្រឡាញ់ ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ ដល់ស្រទាប់យុវជន និងសាធារណជន ស្របតាមទិសដៅការងាររបស់ក្រសួងក្នុងការថែរក្សាមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia