ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី៣៣៤ ស្មើនឹង១១២៧ មាតិកាព្រះធម៌ នៅទីស្តីក្រសួង រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម...
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និងក្រុមហ៊ុន អ៊ិនធឺតិច (Intertek) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តនេះ គឺជាកិច្ចប្រឹងប្រែងរបស់ ប៊ីវីអឹម ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងអនុលោមតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងទំនុកចិត្តរបស់អតិថិជនទៅលើគុណភាព និងស្តង់ដានៃផលិតផលប្រេងឥន្ធនៈដែលផ្គត់ផ្គង់នៅតាមស្ថានីយ ប៊ីវីអឹម...
យុទ្ធសាស្រ្តការទូតដ៏សកម្មរបស់កម្ពុជា ជាពិសេសក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) បានលាតត្រដាងការពិតដល់អន្តរជាតិពីទង្វើមិនគោរពច្បាប់អន្តរជាតិរបស់ប្រទេសថៃ ដោយបានឈ្លានពានមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា។ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២៧ខែសីហាម្សិលមិញ បានថ្លែងពាក់ព័ន្ធនឹងសារៈសំខាន់ពីសន្តិភាព ការគោរពច្បាប់អន្តរជាតិ ក៍ដូចជាការមិនគោរពច្បាប់អន្តរជាតិរបស់ប្រទេសថៃ...
ភ្នំពេញ៖ បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ជាជាងជម្លោះ។ នេះជាការលើកឡើងរបស់លោកស្រី Misbah Khar ឯកអគ្គរដ្ឋទូតនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន ដែលបានថ្លែង ឆ្លើយតបទៅនឹងសំណួរថា តើ ISC នឹងចាត់វិធានការអ្វីខ្លះទាក់ទងនឹងទង្វើខុសច្បាប់របស់ប្រទេសថៃលើកម្ពុជា។ លោកស្រី Khar បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌មានមួយ ក្រោយបិទបញ្ចប់សន្និសីទអន្តរសភាលើកទី២ (ISC-2) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួមគ្នា៖...
ភ្នំពេញ៖ បញ្ហាព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ជាជាងជម្លោះ។ នេះជាការលើកឡើងរបស់លោកស្រី Misbah Khar ឯកអគ្គរដ្ឋទូតនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន ដែលបានថ្លែង ឆ្លើយតបទៅនឹងសំណួរថា តើ ISC នឹងចាត់វិធានការអ្វីខ្លះទាក់ទងនឹងទង្វើខុសច្បាប់របស់ប្រទេសថៃលើកម្ពុជា។ លោកស្រី Khar បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌មានមួយ ក្រោយបិទបញ្ចប់សន្និសីទអន្តរសភាលើកទី២ (ISC-2) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួមគ្នា៖...
កណ្ដាល៖ និស្សិតកម្ពុជា ទៅសិក្សានៅចិននឹងប្រាប់បរទេសពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងមិនចង់ឈ្លានពានប្រទេសណាទាំងអស់ កណ្ដាល៖ ក្រុមសិស្សនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ ពីគណបក្សប្រជាជនកម្ពុជា (CPP) ហើយទៅសិក្សាជំនាញផ្សេងៗ ក្នុងប្រទេសចិន បានប្ដេជ្ញានឹងប្រាប់ទៅកាន់បរទេស ពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងមិនចង់ឈ្លានពានប្រទេសផ្សេង ហើយចង់ធ្វើជាមិត្ត នៃប្រទេសទាំងអស់ នៅលើពិភពលោក ។ ក្នុងពេលធ្វើដំណើរទៅសិក្សានៅប្រទេសចិន កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិត បានឲ្យដឹងថា ពួកគេពិតជាមានក្តីរំភើបរីករាយ ដែលទទួលបានអាហារូបករណ៍ពីគណបក្សប្រជាជនកម្ពុជា...
មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានថ្លែងបញ្ជាក់ថា តាមរយៈសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦នេះ, ក្រៅពីសម្ដេចបានសេចក្តីប្រកាសទីក្រុងភ្នំពេញ, រឿងធំជាងគេរបស់កម្ពុជាដែលសម្រេចបានថែមទៀតនោះ គឺការធ្វើសង្គ្រាមការពារកេរ្តិ៍ឈ្មោះ តាមរយៈសង្គ្រាមការទូត ព្រោះសង្គ្រាមមិនសំខាន់តែលើអាវុធនោះទេ ប៉ុន្ដែសង្គ្រាមការពារកេរ្តិ៍ឈ្មោះគឺជារឿងធំណាស់ និងសំខាន់ណាស់។ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2)...
ប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានា បានបង្ហាញការស្ងើចសរសើរចំពោះភាពជាអ្នកដឹកនាំ និងសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា និងជាអ្នកនាំពាក្យ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃន្និសីទនេះថា ក្នុងសន្និសីទនេះសម្ដេចតេជោ...
រាជធានីភ្នំពេញ៖ នៅក្នុងពិធីបិទ «សន្និសីទប្រធានសភាអន្តរជាតិ លើកទី២ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសហគមន៍អន្តរសភា រួមគ្នាកែប្រែគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យក្លាយជាសកម្មភាពជាក់ស្តែង តាមរយៈការបង្កើត «បណ្តាញអន្តរជាតិនៃសមាជិកសភាសម្របសម្រួលទំនាស់»។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បណ្តាញអន្តរជាតិថ្មីនេះ មិនមែនបង្កើតឡើងដើម្បីជំនួសយន្តការសម្រុះសម្រួលដែលមានស្រាប់នោះទេ ប៉ុន្តែគឺជាវេទិកាសហគមន៍អន្តរជាតិបន្ថែមមួយទៀត ដែលអនុញ្ញាតឱ្យបណ្តាប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសកល...
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់នៅក្នុងពិធីបិទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទនៃអគារអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ពីសារៈសំខាន់របស់សន្និសីទ ដែលជាការទូតសភា សាមគ្គីភាពរវាងប្រជាជាតិ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ ការគោរពគ្នា...