ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាច្រើន នៃសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានស្ម័គ្រចិត្តបន្ដចូលរួមបរិច្ចាគឈាមជាថ្មី ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ក្នុងកម្មវិធី បរិច្ចាគឈាមសង្គ្រោះជីវិត លើកទី២ ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តបរិច្ចាគឈាមនេះ ពិតជាមានតម្លៃណាស់...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបញ្ជាទិញសម្ភារៈវត្ថុធាតុដើមពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ សន្និសីទនេះរៀបចំឡើងដើម្បីបកស្រាយបំភ្លឺជុំវិញ «អត្រាពន្ធគយថ្មី ក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក»។ នៅក្នុងឱកាសនោះឯកឧត្តមបានថ្លែងបញ្ជាក់ថា ចំពោះការប្ដេជ្ញាចិត្តលើបញ្ហាកម្លាំងពលកម្ម...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ក្នុងន័យនេះឯកឧត្តមបានជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន។ ឯកឧត្តម ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ...
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវរបស់កសិករ ដោយសារកង្វះទឹកស្រោចស្រព និងពិនិត្យទ្វារទឹក ក្នុងភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ យោងតាមការពិនិត្យជាក់ស្តែង ក្នុងចំណោមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់ គឺស្រុកបាកាន បានប៉ះពាល់ និងខូចខាតច្រើនជាងគេ។ អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់...
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា ផ.ក.អ បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីទទួលបានលេខដីឡូតិ៍ និងផ្ទះ ឱ្យត្រៀមលក្ខណៈសម្បត្តិចូលទៅតាំងទីលំនៅថ្មី និងចុះកិច្ចសន្យាប្រគល់ និងទទួលដីឡូតិ៍ និងផ្ទះ ក្រោមកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានប្រចាំការគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. បានថ្លែងបិទក្នុងកម្មវិធីចាប់ឆ្នោត...
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា តាមរយៈអត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់ក្នុងនោះប្រទេសកម្ពុជា និងប្រទេសអាស៊ានចំនួន៣ទៀតទទួលបានអត្រាពន្ធកូតាសូន្យ (TRQ) ពីអាមេរិក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ប្រព័ន្ធកូតាអត្រាពន្ធ (Tariff-Rate Quotas – TRQ) ដល់បណ្តាប្រទេសជាច្រើននៅលើពិភពលោក...
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា អត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់មកលើកម្ពុជា គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ។ ឯកឧត្តមបានថ្លែងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាបានទទួលអត្រាពន្ធថ្មី ១០% បូក...