តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់កំពូលទី10 ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥។ សម្រាប់លទ្ធផលការស្ទង់មតិនេះ ភ្ញៀវបរទេស បានថ្លែងការគាំទ្រ ហើយថា រាជធានីភ្នំពេញ ក៏ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវិត ដែលការប្រកបរបររបស់ប្រជាជន មានភាពរស់រវើកខ្លាំង និងទាក់ទាញ។ ភ្ញៀវទេសចរអន្តរជាតិ មកពីអង់គ្លេស បារាំង អាឡឺម៉ង់ បានថ្លែងប្រាប់BTV នៅថ្ងៃទី២...
ក្រោមដឹកនាំដោយគិតបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរក្សា គោលជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិភាព ទើបបច្ចុប្បន្ននេះ គ្មានការ ផ្ទុះអាវុធបន្តទៀត ខណៈនៅមជ្ឈមបូព៌ាកំពុងមានសង្គ្រាមកើតឡើង។ អ្នកវិភាគនយោបាយ យល់ឃើញ ថាល្អចំពោះកម្ពុជាប្រកាន់ខ្ជាប់គោលជំហរសន្តិភាព។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី០២ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅរាជ បណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាស្រ្តាស្រ្តនយោបាយ បានលើកឡើងថា ការរក្សាគោល ជំហររបស់រាជរដ្ឋាភិបាលក្នុងដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តលើកកម្ពស់ដល់ម្ចាស់សហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្ម កែច្នៃ និងសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្ម ដើម្បីរុញវិស័យនេះឱ្យទៅជាកសិ-ឧស្សាហកម្ម បង្កើតតម្លៃបន្ថែមខ្ពស់ និងគាំទ្រដល់ទីផ្សារនាំចេញ។ ជុំវិញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ វិស័យ...
នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះសម្ដេចធិបតីដែលអនុញ្ញាឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជា ជាលើកទី២។ លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេល...
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកជំទាវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់ទំនាក់ទំនង...
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំគ្រប់ថ្នាក់ និងអាជ្ញាធរ បន្តពង្រឹងការឆ្លើយតប និងបម្រើប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់សម្រេចបាន និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត...
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមលទ្ធផលជំនួបរវាងប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី...
សៀមរាប៖ អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC។ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប បានរៀបចំពិធីបញ្ចប់ការសាងសង់និង ផ្ទេរ-ប្រគល់អគារតេជោសន្ដិភាព ដែលមានទំហំ៥២x៥២ម៉ែត្រ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិមរមា។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។ ជាក់ស្តែង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីនិងគូវ៉ែត...
កម្ពុជានិងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុក ដែលជាប្រភពកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយ- កម្មអាស៊ាន ជំរុញការសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។ តាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវឆន្ទះ ខ្ពស់ នៃការបន្តលើកកម្ពស់ការងារស្តង់ដារ បទប្បញ្ញាត្តិបច្ចេកទេស និងការវាយតម្លៃទទួលស្គាល់អនុលោម ដើម្បីចូលរួមគាំទ្រសវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគាំទ្រដល់ការជំរុញធ្វើពាណិជ្ជកម្មកម្ពុជាក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។ ជុំវិញការងារស្តង់ដារនេះ...