(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្ររបាយការណ៍របស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទ «ពេលវេលានៃការជ្រើសរើស៖ ការទាញយកផលប្រយោជន៍ពីបញ្ញាសិប្បនិម្មិតសម្រាប់ការងារសមរម្យ»។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា AI ត្រូវបម្រើមនុស្ស...
មន្ត្រីជាន់ខ្ពស់នៃ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយជំរុញលើកទឹកចិត្តដល់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ និងមានឆន្ទះខ្ពស់ក្នុងការថែរក្សាឧបករណ៍សម្ភារៈគ្រឿងបំពាក់ និងការត្រៀមបម្រុងគ្រប់ពេល វេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងជាពិសេសគ្រោះទឹកជំនន់នៅក្នុងរដូវវស្សាមកដល់ ។ ក្នុងពេលចុះត្រួតពិនិត្យឧបករណ៍សម្ភារៈសង្គ្រោះរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុ សុខ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម. និងជាអនុប្រធាន គ.ជ.គ.ម.តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីអគ្គលេខាធិការ រង...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៦ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក និងពិនិត្យស្ថានីយបូមទឹកលូ៥ ក្នុងខណ្ឌមានជ័យ និងស្ថានីយបូមទឹកបឹងតាម៉ាត ក្នុងខណ្ឌដង្កោ ដែលអនុវត្តដោយមន្ទីរសាធារណការដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយការងារស្ដារប្រឡាយ និងស្ថានីយបូមទឹកទាំងអស់ខាងលើធ្វើយ៉ាងណាដើម្បីបញ្ចៀសកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១០ ខែមិថុនា...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និបាតសណ្ឋាគារសុខា ខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត ២០០០នាក់។ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ មនុស្សចំនួនជាង ២០០នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួនបី នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន និងការស្នាក់នៅខុសច្បាប់។ ការបង្ក្រាបនេះ ដោយកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ...
ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជាបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោក មកកាន់ខេត្តសៀមរាប ក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២ ៦ក្រោមប្រធានបទ៖ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព”។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់សមាគមកាយឫទ្ធិនារីកម្ពុជា។ សមាគមកាយឫទ្ធិនារីកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស...
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង...
នៅក្នុងខែឧសភា ឆ្នាំ២០២៦, កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគលើវិស័យធំៗចំនួន៥ ដែលមានដើមទុនវិនិយោគច្រើនជាងគេ គិតជាទឹកប្រាក់សរុបប្រមាណជា ៣៨៧ លានដុល្លារអាម៉េរិក ដែលវិស័យទាំងនេះនឹងអាចជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញរបស់កម្ពុជា។ យោងតាមរបាយការណ៍ប្រកាសសេចក្ដីព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ជា ថ្នាលបច្ចេកវិទ្យាឌីជីថលមួយគត់ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ, កម្ពុជាទទួលបានការចុះបញ្ជីដែលមានដើមទុនវិនិយោគច្រើនជាងរួមមាន វិស័យកម្មន្តសាល និងផលិតផលកៅស៊ូ បានឈរក្នុងលំដាប់ទី១ ដែលមានដើមទុនវិនិយោគប្រមាណ ១៨៧ លានដុល្លារអាម៉េរិក ត្រូវជាង...
ភ្នំពេញ៖ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជុំវិញពិភពលោក បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេចបានជាង ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិគិតជាប្រាក់បានចំនួនជាង ១៤ពាន់លានដុល្លារអាម៉េរិក ខណៈ កម្ពុជានាំចូលមកវិញសម្រេចបានជាង ១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% ដូចគ្នា។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សាយនៅថ្ងៃទី ១០ មិថុនានេះ បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសំខាន់ៗ ចាប់ពីខែមករា...
ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០...