កំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សម្រេចបានជាង ៤១ ម៉ឺន TEUs កើនឡើង ២៧ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងនោះប្រភេទទំនិញឆ្លងកាត់សំខាន់មានវាយនភ័ណ្ឌ សម្ភារៈសំណង់ និង សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែនៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) លើកឡើងក្នុងបទ បង្ហាញ ស្តីពីកាលានុវត្តភាពភស្តុភាររកម្មកម្ពុជា នៅក្នុងវេទិកាធុរកិច្ច...
ក្រោយពេលកម្ពុជារៀបចំធ្វើជាម្ចាស់សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) កាលពីចុងសប្តាហ៍មុន បញ្ចប់ទៅដោយជោគជ័យ ពលរដ្ឋរស់ខ្មែររស់នៅសហរដ្ឋអាម៉េរិកជឿជាក់ថា ប្រទេសកម្ពុជានឹងមានកិត្យានុភាពបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ ជាពិសេសការបង្ហាញការពិតទៅអន្តរជាតិឱ្យបានដឹងពីប្រទេសថៃមិនគោរពច្បាប់អន្តរជាតិ ដោយបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ តាមរយៈវីឌីអូឃ្លីបដែលBTV ទទួលបាននៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦នេះ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក ក្នុងរដ្ឋ Tennessee បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Tennessee ពួកយើងមានមោទនភាព និងសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា ប្រកបដោយជោគជ័យ។ ការរៀបចំនេះ...
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយសោកស្តាយចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ នេះបើតាម សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បញ្ជាក់ថា៖«ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន...
ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃ២៩ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) មកពីបណ្តាខេត្តនិងរាជធានីផងដែរ ។...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ ៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កើនឡើងជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានចំណែកទីផ្សារ ៤៣% នៃការនាំចេញសរុប។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់ ៩,០៤៥ លានដុល្លារអាមេរិក...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអញ្ជើញធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ បទបង្ហាញនេះប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាច្រើនរូបទៀត។...
ព្រះសីហនុ៖ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញច្បាស់លាស់ និងឱកាសការងារនាពេលអនាគត ការជ្រើសរើសសិក្សាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ គឺជាជម្រើសល្អបំផុតដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។ លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានលើកឡើងថា ចំណុចសំខាន់ដែលធ្វើឱ្យការសិក្សា TVET នៅវិទ្យាស្ថានមានភាពទាក់ទាញ គឺដោយសារវិទ្យាស្ថានស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចភ្ជាប់ការសិក្សារបស់ខ្លួនទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន មិនផ្តោតតែទៅលើការសិក្សាទ្រឹស្តីក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងនៅក្នុងរោងជាង...
អាជ្ញាធរថៃបានដោះលែងប្រជាពលរដ្ឋខ្មែរដែលជាកម្មករនេសាទចំនួន ២នាក់ ឲ្យមានសេរីភាពវិញហើយកាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយខាងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ទៅទទួលពួកគាត់ពីអាជ្ញាធរថៃក្នុងការជួយសម្រួលបែបបទដើម្បីចេញមកកាន់ប្រទេសកម្ពុជាវិញ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ BTV ថា : ពលករខ្មែរ ៣នាក់ដែលថៃចាប់ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីដែនទឹកកម្ពុជាទៅហើយគេយកទៅកាត់ទោសឲ្យជាប់ពន្ធនាគារ ឥឡូវគេដោះលែងអ្នកកម្មករទូក២នាក់មកវិញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ហើយកុងស៊ុលយើងនៅស្រះកែវបានទៅទទួល និងពិនិត្យជួយសម្រួលការរៀបចំបែបបទដើម្បីចេញមកកាន់ស្រុកខ្មែរវិញ។ ហើយគេបានបញ្ជូនកម្មករទូកយើង២នាក់ មកប៉ុស្តិ៍រដ្ឋបាលខ្លងយ៉ៃ...
ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ កន្កងមកនេះ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីសរុបចំនួន ប្រមាណ៥ ហិកតា។ ជាមួយគ្នានេះ ក្រុមការងារបានបង្រ្កាបការកាប់គាស់ ឆ្ការ ដុត ទន្រ្ទានដីព្រៃ ធ្វើជាសិទ្ធិខុសច្បាប់បានចំនួន ៣ករណី និងមានផ្ទៃដីទំហំជាង២ ហិកតា។...
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារករណីពិសេស នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះទៅទទួលស្វាគមន៍អតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀនចំនួន ៧៣នាក់ ដែលបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តចូលរួមនេះ គឺដោយសារពួកគាត់បានមើលឃើញយ៉ាងច្បាស់ពីការដឹកនាំប្រកបដោយគតិបណ្ឌិត កិត្យានុភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យក្រោមដំបូលនៃសុខសន្តិភាព។ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល ឃុំតាលន់ ឃុំប្រាសាទ...