ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចសន្យាសាងសង់ និងកិច្ជសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានគម្រោង ធីភី ម៉ូរ៉ាល់ គ្រុប ឯ....
ខេត្តឧត្តរមានជ័យ៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ។ យោងតាមរបាយការណ៍ឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ ចំនួន២៣ និង១៣៦ភូមិ។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់...
ក្រុមគ្រូពេទ្យឯកទេសភ្នែក មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រដោយអង្គការ The Fred Hollows Foundation បានបើកកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងវ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យុទ្ធនាការសប្បុរសធម៌ដ៏ធំនេះ លោកស្រី សំ ម៉ាឡៃ ប្រធានមណ្ឌលសុខភាពក្រាំងធ្នង់ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពក្រាំងធ្នង់...
ក្រុមយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំ ដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា។ ជាតិរឹងមាំ រីកចម្រើន ត្រូវការយុវជនដែលពោរពេញដោយសក្ដានុពល។ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ នៃការទទួលពាក្យពីយុវជន យុវតីស្ម័គ្រចិត្ត សុំចូលកាតព្វកិច្ចយោធា នឹងត្រូវបិទបញ្ចប់ក្នុងជំហានដំបូង សម្រាប់ឆ្នាំ២០២៦។ កម្លាំងកងរាជអាវុធហត្ថនៅតាមថ្នាក់មូលដ្ឋានខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ ក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាការទទួលពាក្យ ដើម្បីបញ្ចូលទិន្នន័យតាមនីតិវិធី សម្រាប់ប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យចូលកាតព្វកិច្ច។ យុវជន បានបង្ហាញភាពក្លាហាន មិនងាករេ...
អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា នៅគ្រប់វេទិកាអន្តរជាតិ មិនថានៅទីណាឬពេលវេលាណាឡើយ បញ្ហាព្រំដែនកម្ពុជាថៃគឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោយផ្អែលលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ។ ជាក់ស្ដែងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាស ចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព...
នៅថ្ងៃទី១៦ ខែតុលានេះគឺជាថ្ងៃទី៣ នៃការតាំងពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល កម្ពុជា វៀតណាម ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ។ ម្ចាស់សិប្បកម្មមួយចំនួន បានបង្ហាញការពេញចិត្តខ្លាំង ដោយគេទទួលបានដៃគូថ្មីៗ នាំចេញផលិតផលពីកម្ពុជាទៅចែកចាយលក់នៅវៀតណាម ។ តំណាង និងម្ចាស់សិប្បកម្ម នៅកម្ពុជា និងវៀតណាម បានថ្លែងថា...
ប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ ងាយរងគ្រោះ សម្ដែងអារម្មណ៍ត្រេកអរ និងថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ចំពោះប្រាក់ឧបត្ថម្ភ ទប់វិបត្តិឡើងថ្លៃប្រេងឥនន្ធៈ ដែលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់ជីវភាពរបស់ពួកគេ។ លោក យ៉ាត សុភា ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ BTV នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ថា លោកស្ថិតក្នុងគ្រួសារក្រីក្រ ដែលទទួលការជួយគាំពារផ្នែកជីវភាពពីរាជរដ្ឋាភិបាល។ លោកទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានប្រាក់ឧបត្ថម្ភថ្លៃសាំង ទប់ទល់វិបត្តិឡើងថ្លៃប្រេងឥន្ធនៈ...
ការសិក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា កំពុងបង្ហាញពីសក្តានុពលកាន់តែខ្លាំង និងបានក្លាយជាស្ពានចម្លងឱកាសយ៉ាងរឹងមាំ មិនត្រឹមតែសម្រាប់សិស្សក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែអាណិកជនខ្មែរដែលរស់នៅក្រៅប្រទេស ក៏បានសម្រេចចិត្តវិលត្រឡប់មកចាប់យកជំនាញ ដើម្បីត្រៀមខ្លួនបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅលើទឹកដីមាតុភូមិវិញផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៦ នៅក្នុងថ្នាក់រៀនជំនាញការផលិតនំ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) អ្នកស្រី ឡុង មូល្លិកា ដែលជាពលរដ្ឋខ្មែរមកពីសហរដ្ឋអាម៉េរិក បានរៀបរាប់ឱ្យដឹងថា ទោះបីជាធ្លាប់រស់នៅលើទឹកដីអាម៉េរិករយៈពេល ២៣ឆ្នាំ ប៉ុន្តែដោយសារក្តីនឹករលឹកក្រុមគ្រួសារ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរសារបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា កិច្ចការចរចាព្រំដែនរវាងប្រទេស និងប្រទេស ជាការទទួលខុសចំពោះជាតិ និងប្រជាជន មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមញ្ញាណពិសេស នោះទេ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា កិច្ចការចរចារព្រំដែនរវាងប្រទេស និងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់...
អាណាព្យាលបន្តនាំកូនៗគ្រប់អាយុ៥ឆ្នាំ និង៦ឆ្នាំ ទៅចុះឈ្មោះចូលរៀននៅថ្នាក់បឋមសិក្សា ខណៈការចូលរៀននឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ។ នៅព្រឹកថ្ងៃទី១៦ខែតុលានេះ អាណាព្យាបាលរស់នៅរាជធានីភ្នំពេញ បានប្រាប់BTVថា នៅថ្ងៃនេះ បាននាំកូនគ្រប់អាយុមកចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាចតុមុខ ដើម្បីឱ្យពួកគេទទួលបានការអប់រំពីអ្នកគ្រូ លោកគ្រូដែលបានបង្រៀន។ការអប់រំនៅវ័យក្មេង គឺមានសារៈសំខាន់ណាស់នៅពេលពួកគាត់ធំឡើង ក្លាយជាពលរដ្ឋល្អ និងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចពាក្យចាស់ពោលថា ទំពាំងស្នងឫស្សី។ លោក សុខ វុទ្ធី លេខាធិការនៃសាលាបឋមសិក្សាចតុមុខ បានលើកឡើងដែរថា គិតចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលាម្សិលមិញ សាលាទទួលបានសិស្សថ្មីចំនួនជាង១០០នាក់ ដែលត្រូវចូលរៀននៅថ្នាក់មតេយ្យ និងថ្នាក់ទី១។...