ភ្នំពេញ៖ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មីចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង។ ការផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគនេះ បាននាំឱ្យភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង និងមានទុនវិនិយោគសរុបជាង ២ ៤០០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប...
ទីក្រុងប៉េកាំង៖នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង។ សូមជម្រាបថា តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ...
កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងចាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កម្ពុជាបានទទួលចំណាត់ថ្នាក់សកល ឈរលេខ ១ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក...
រដ្ឋធានីប៉េកាំង៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានហៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ជាមិត្តចាស់ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ ហើយឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចផ្ទាំងសិលា។ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់បែបនេះ...
ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល(Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥...
ភ្នំពេញ៖ ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ និងធានាប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួងធម្មការ និងសាសនា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធស្ថាប័នឱ្យមានភាពរលូន និងលុបបំបាត់ភាពស្ទួនគ្នានៃការងារ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាជាមួយតំណាងក្រុមខ្មែរចំនួន៤ ដែលបាននាំផលិតផលទៅតាំងពិព័រណ៍ នៅក្រុងសេអ៊ូល ដើម្បីពិនិត្យលទ្ធភាព ក្នុងការនាំយកផលិតផលខ្មែរបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសកូរ៉េ ខណៈទំនិញខ្មែរមួយចំនួន ក៏កំពុងមានវត្តមាននៅក្នុងប្រទេសមួយនេះផងដែរ ។ ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនចំនួន៤ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ មានប្រសាសន៍ថា ជំនួបនេះ ត្រូវបានរៀបចំឡើង...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា រុស្ស៊ី-កម្ពុជា នៅតែបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធលើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិ, ការផ្តល់ជំនួយ និងបច្ចេកទេសអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការដោះដូរពាណិជ្ជកម្ម និងវិនិយោគ លើវិស័យកសិកម្ម និងថាមពល ស្របពេល រុស្ស៊ី បានប្រារព្វខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងរុស្ស៊ីកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ លោក អាណាតូលី បូរ៉ូវីក ថ្លែងដូចនេះ ធ្វើឡើងក្នុងសិន្នសិទសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ស្តីពី...
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លូ ហៃស៊ីង (Liu Haixing) រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម...
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ដែលជំនួបនេះធ្វើឡើងនៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ចាវ...