ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ជាមួយឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត ដែលជាឱកាសដ៏វិសេសវិសាលក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏មានអត្ថន័យជាមួយគណៈប្រតិភូដែលមានវត្តមាននៅទីនេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ...
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងវិលត្រឡប់មកវិញហើយ នៅចុងឆ្នាំនេះ ដោយក្រៅពីការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ក៏មានការរៀបចំពិធីបើក-បិទជាផ្លូវការជាមួយនឹងកម្មវិធីត្រៀមទុកកាន់តែទាក់ទាញ គាំទ្រពីមហាជន និងអស្ចារ្យជាងមុន។ ក្នុងបទសម្ភាសន៍ក្រោយកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ កាលពីថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ...
នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។ មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មឹងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ សេចក្តីព្រាងច្បាប់នេះ...
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននៅទីក្រុងប៉េកាំង។ សូមជម្រាបថា តបតាមការអញ្ជើញរបស់បក្សកុម្មុនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ...
យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus)...
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ មានទំហំទឹកប្រាក់សរុបចំនួន ២៥ ពាន់លាន យ៉េន ត្រូវជាប្រមាណជាង ១៧១ លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម និងគម្រោង ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាជាមួយលោក...
ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាមួយនៅសាលាភូមិន្ទរដ្ឋបាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ខ្លួន ឱ្យយល់កាន់តែច្បាស់ពីលក្ខន្តិកៈ និងការកំណត់មុខតំណែងរបស់គ្រូបង្រៀន និងបុគ្គលិកសុខាភិបាល។ ការងារនេះធ្វើឡើងដើម្បីចូលរួមចំណែកកែលម្អប្រព័ន្ធគ្រប់គ្រងក្នុងវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សិក្ខាសាលាស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងអង្គសុខាភិបាល និងការពិពណ៌នាមុខតំណែង និងការកំណត់មុខតំណែង» រយៈពេល២ថ្ងៃនេះ (២៥-២៦ មិថុនា) ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ សរុបប្រមាណ ២០០នាក់...
ខណៈពេលដែលគណៈកម្មការជំរឿន កំពុងធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ទៅលើរចនាសម្ព័ន្ធអង្គភាពជាក់ស្តែង និងវត្តមានមន្ត្រី រួមជាមួយការធ្វើជីវមាត្រមន្ត្រី ដូចជាការថតរូប និងផ្តិតស្នាមខ្ចៅដៃជាដើម នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ឆ្លៀតឱកាសពីការងារប្រចាំថ្ងៃ បានចុះពិនិត្យដោយផ្ទាល់ ក្នុងសកម្មភាពនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៅទីស្តីការក្រសួងទេសចរណ៍។ តាមការគ្រោងទុក គណៈកម្មការជំរឿន ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេង ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងរបស់អង្គភាពចំណុះទីស្តីការក្រសួងទេសចរណ៍ រយៈពេល...
ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ និងរៀបចំផែនការងាររបន្តឱ្យកាន់តែប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋន្រ្តី បានលើកឡើងពីលទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក (The World Bank) ជាមួយដៃគូអភិវឌ្ឍន៍ Australian Aid European Union &...
នៅព្រឹកថ្ងៃព្រហហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ គណៈប្រតិភូរដ្ឋបាលខេត្តកែប...