ចិន៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះរាជតំណាក់ នារដ្ឋធានីប៉េកាំងក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។
ក្រោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ សូមជម្រាបថានៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥...
ផ្លូវលំជនបទក្រាលកៅស៊ូ២ជាន់ប្រភេទ DBST ប្រវែង៤ពាន់ម៉ែត្រ ១ខ្សែបន្ថែមទៀត ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះទៅខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងតំបន់ដី និងផ្ទះសប្បទានសេដ្ឋកិច្ច ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ប៊ុន ច័ន្ទវណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀង...
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា សញ្ញាណវិជ្ជមានសម្រាប់កម្ពុជា គឺនៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ ហើយត្រឹមតែប្រមាណពី ១៥ទៅ២០% ប៉ុណ្ណោះដែលត្រូវបានប៉ុនប៉ងចរាចរចូលក្នុងប្រទេស។ លើសពីនេះទៀត ការចែកចាយ ប្រើប្រាស់ក្នុងក្លឹបកម្សាន្ត ការលបលួចកែច្នៃផលិត ក៏ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង ដែលទាំងនេះ គឺបានឆ្លុះបញ្ចាំងនូវនិន្នាការដ៏ល្អប្រសើរមួយ និងបានបង្ហាញថា កម្ពុជាកំពុងដើរតាម មាគ៌ាដ៏ត្រឹមត្រូវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការបញ្ជាក់នេះ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦...
មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តតាកែវ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់សរុបចំនួន ៤៩០គ្រួសារ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានពួកគាត់វិញបាន ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពី យោធាថៃនៅតំបន់មួយចំនួន តាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១៣:៤៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)...
ប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ល.ក. សហការជាមួយក្រសួង មហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ បន្តគ្រប់គ្រងសន្តិសុខនៅតាមគ្រឹះស្ថានល្បែងពាណិជ្ជកម្ម និងចាត់វិធានការទប់ស្កាត់ឱ្យបានជាអតិបរមា និងចូលរួមយុទ្ធនាការប្រឆំាងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងវិស័យនេះឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ១០១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៤១នាក់...
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាព និងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើកក្នុងចំណោមប្រព័ន្ធចំនួនជាង៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក.ប.ទ. បានឲ្យដឹងដែរថា ពានរង្វាន់នេះត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។...
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ារ៉ុន តាមៀរ (Yaron Tamir) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អាក្រូស្តាឌី (Agrostudies)នៃរដ្ឋអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសិស្សកម្មសិក្សាលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក យ៉ារ៉ុន តាមៀរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់ អាក្រូស្តាឌី ជាមួយគ្រឹះស្ថានអប់រំនានានៅកម្ពុជា ដែលរួមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស...