ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំ និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំទើបតែងតាំងថ្មី ក៏ដូចជាមន្រ្តីក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី ខេត្ត នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ច ដើម្បីបុព្វហេតុ កសាងរដ្ឋបាលទំនើប កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងការលើកកម្ពស់ការរស់នៅ ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ និងអគ្គនាយក...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយវិស័យឯកជន ជាពិសេស សាកលវិទ្យាល័យ ដែលមានជំនាញវិស្វកម្មសំណង់ រួមគ្នាពង្រឹងគុណភាពសំណង់ ឆ្លើយតបនឹងតម្រូវក្នុងស្រុក និងការប្រកួតប្រជែងក្នុងតំបន់ ក្នុងពេលបច្ចុប្បន្ន ហើយក៏ស្របនឹងការរីកចម្រើនឥតឈប់ឈរ នៃវិស័យសំណង់នៅកម្ពុជា ។ ការរួមគ្នាពង្រឹងគុណភាពវិស័យសំណង់នេះ គឺធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី “បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
រដ្ឋធានីប៉េកាំង៖លោក សុង ហៃឡាង ( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) របស់ប្រទេសចិន បានបង្ហាញនូវការប្ដេជ្ញាចិត្តចំពោះមុខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ក្រុមរបស់លោកប្ដេជ្ញាចិត្តអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលបានចុះហត្ថលេខាជាមួយកម្ពុជាឱ្យបានល្អ និងមានគុណភាព ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោឱ្យទទួលបានជោគជ័យនាពេលខាងមុខ។ លោក សុង ហៃឡាង...
ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំសិស្សានុសិស្សចំនួន១៣នាក់ ទៅចូលរួមការប្រកួតក្នុងកម្មវិធី The Young Master Challenge Global Final 2026 នៅសាកលវិទ្យាល័យ Queen Mary នៃចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១៩មិថុនានេះ រហូតដល់ថ្ងៃទី២៨មិថុនា ហើយមកដល់ពេលនេះ កម្ពុជាទទួលបានមេដាយមាស ៣នាក់ មេដាយប្រាក់ចំនួន ៥នាក់ និងមេដាយសំរឹទ្ធចំនួន ៥នាក់ និងទទួលបាន...
ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងវិលត្រឡប់មកវិញហើយ នៅចុងឆ្នាំនេះ ដោយក្រៅពីការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ក៏មានការរៀបចំពិធីបើក-បិទជាផ្លូវការជាមួយនឹងកម្មវិធីត្រៀមទុកកាន់តែទាក់ទាញ គាំទ្រពីមហាជន និងអស្ចារ្យជាងមុន។ ក្នុងបទសម្ភាសន៍ក្រោយកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ កាលពីថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តឱ្យយុវជន យុវនារី ជ្រើសរើសជំនាញសិក្សាផ្អែកលើទេពកោសល្យ និងតម្រូវការជាក់ស្តែងក្នុងទីផ្សារការងារ ពោលគឺ ចៀសវាងការរៀនតាមគ្នាធានា។បាននូវឱកាសការងារខ្ពស់ កំណើនចំណូល និងភាពជោគជ័យយូរអង្វែង។ លើកឡើងក្នុងពិធីបើកវេទិកាការងារ និងកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក សាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ថា ជីវិតរបស់មនុស្សគ្រប់រូប គឺតែងតែផ្សារភ្ជាប់ទៅនឹងការងារ...
ភ្នំពេញ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចាប់យកឱកាសដ៏អំណោយផលនៃរដូវវស្សានេះ ដោយចូលរួមក្នុងយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូត El Niño (អែ លនីញ៉ូ) និងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន បានរៀបចំកូនឈើចំនួន ៥លានដើម សម្រាប់ចែកជូនសាធារណជន ដោយឥតគិតថ្លៃនៅក្នុងឆ្នាំ២០២៦នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការដាំដើមឈើឱ្យបានយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងពង្រីកគម្របបៃតងរបស់កម្ពុជា តាមរយៈការចូលរួមយ៉ាងទូលំទូលាយពីសំណាក់សាធារណជន។ សាធារណជនអាចទទួលយកកូនឈើ ដោយឥតគិតថ្លៃពីគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស និងពីថ្នលបណ្តុះកូនឈើថ្នាក់តំបន់ទាំង...
នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម...
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈដែលត្រូវពិភាក្សា និងឆ្លងនៅព្រឹកនេះ រួមមាន៖ ១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។...
ញូវយ៉ក ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ – ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ហើយបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ ឯកឧត្តមបានមានប្រសាសន៍ថា កុមារជាង៦៤០០នាក់នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ...