ភ្នំពេញ ៖ មលទល់នឹងរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បន្តបើកការបាញ់ប្រហារមិនរើសគោលដៅមកលើពលរដ្ឋស៊ីវិល និងសាលារៀន រំលោភលើដែនអធិបតេយ្យភាពកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន ស្ដីពី « បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» ពេលរសៀលនេះថា មកទល់នឹងរសៀលនេះយោធាថៃបន្តបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរសាលារៀន និងចំការពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ...
ក្រោយមានការផ្ទុះសង្គ្រាមព្រំដែនជាថ្មីនាពេលនេះ មហាគ្រួសារខ្មែរនៅជួរក្រោយបានរួបរួមគ្នា ចូលរួមឧបត្ថម្ភជាសម្ភារ គ្រឿងបរិភោគ ដើម្បីផ្ដល់ជូនកងកម្លាំងជួរមុខ ក៏ដូចជាជនភៀសសឹកដោយសារការឈ្លានពានរបស់ភាគីថៃ។ ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយ នៅថ្ងៃនេះ បានបង្ហាញមហាសាមគ្គីភាពគ្នាជាថ្មី ដោយនាំគ្នានាំយកនូវសម្ភារ គ្រឿងបរិភោគ តិចច្រើន ទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាជួយដល់ជនភៀសសឹកនៅតាមបណ្ដោយព្រំដែន។ រូបភាពនៃការចូលរួមរបស់មហាគ្រួសារខ្មែរនេះ គឺស្ថិតនៅទីតាំង បឹងកក់ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមតាំងពីពេលរសៀលមកម្លេះ។ ជាប្រជាពលរដ្ឋខ្មែរ ពួកគាត់លើកឡើងភាពជារួមមួយគឺថា ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយ គឺនៅបន្តគាំទ្រជួយឧបត្ថម្ភដល់វីរៈកងទ័ពខ្មែរនៅជួរមុខជានិច្ច ក៏ដូចជាគាំទ្រដល់ប្រជាពលរដ្ឋខ្មែរ...
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋជាង២ពាន់នាក់ដែលបានស្ម័គ្រចិត្តមកបរិច្ចាគឈាមជួយដល់វីរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែននៅសាកលវិទ្យាល័យការពារជាតិស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សមាគមគ្រូពេទ្យយុវជនសម្តេចតេជោ (TYDA) បាននិងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្របសម្រួល និងអនុវត្តបច្ចេកទេសបូមឈាមរបស់បងប្អូនខ្មែរដែលស្ម័គ្រចិត្តបរិច្ចាគ ក្នុងស្មារតីខ្មែរតែមួយជួយដល់កម្លាំងកងទ័ពជួរមុខដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីកម្ពុជាពីសត្រូវសៀមឈ្លានពានចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មកទល់នឹងពេលនេះ។ សូមបញ្ជាក់ថា ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម បងប្អូនប្រជាពលរដ្ឋខ្មែរបានរួបរួមសាមគ្គីគ្នា ចូលរួមចំណែក...
ពោធិ៍សាត់៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង។ បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ៣៧៣៦នាក់ ស្មើរនិង៩០០គ្រួសារ ។ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ខូយ...
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។ ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១០ខណ្ឌ នៅភ្នំពេញ និង...
បាត់ដំបង៖ស.ស.យ.ក.ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “អ្នកជួរក្រោយ រួមគ្នាសង្គ្រោះអ្នកជួរមុខ ក្នុងគោលបំណងដើម្បីជាកម្លាំងចិត្តជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើងប្រយុទ្ធ នឹងសត្រូវឈ្លានពាន។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត គ្រឹះស្ថានសិក្សា មន្ទីរវិស័យ និង សាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបងអាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩៖០០នាទីព្រឹក...
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា មានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ ១៦ ៥៦៨ គ្រួសារ សរុបប្រជាពលរដ្ឋ មានចំនួន ៥៤ ៥៥០នាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែល ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល...
នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់...
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានបាញ់បំផ្លាញប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ តាមសេចក្ដីថ្លែងការណ៍ ក្រសួងវប្បធម៌ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្រសួងវប្បធម៌ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃ...
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ ហ័យជុង (Le Hoai Trung) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ លើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។