«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាប្រគល់ជូនភរិយារបស់វីរកងទ័ពឈរជើងការពារបូរណភាពទឹកដី ដែលទើបសម្រាលកូនប្រុស ចំនួន ០១នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។ ជាការចូលរួមអបអរសាទរចំពោះការស្វាគមន៍សមាជិកថ្មី ក្រុមការងារបានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីនឹករលឹករបស់ «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ជូនដល់ភរិយាដែលទើបសម្រាលបុត្រ វីរកងទ័ព...
ប្រជាពលរដ្ឋ និងកីឡាករ ដែលនិយមចូលចិត្តកីឡារត់ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ យោងតាមវីដេអូផលិតរួមគ្នា ស្របតាមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងគណៈកម្មការរៀបចំព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្មីៗ បានបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ប្រជាជនចិន មកលើស្ថេរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់នៅកម្ពុជា ដោយពួកគេ បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រលើទឹកដីអច្ឆរិយអង្គរនេះ។ តាមរយៈប្រភពដដែល ឯកឧត្ដម...
កម្ពុជានាំចេញវាយនភណ្ឌកែច្នៃរួច (ម៉ូតសម្លៀកបំពាក់ទំនើបៗ និងវត្ថុវាយនភណ្ឌប្រើរួច) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំ ទឹកប្រាក់សរុបប្រមាណជាង ២១៥ លានដុល្លារអាមេរិក នេះគឺជាផលិតផលថ្មី បាននិងកំពុងគាំទ្រដល់កំណើននៃទីផ្សារនាំចេញ របស់កម្ពុជា។ ការកែច្នៃម៉ូតសម្លៀកបំពាក់ទំនើបៗ គឺជាការបញ្ចូលគ្នារវាងគំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងនិរន្តរភាព ដើម្បីបង្កើតសម្លៀក បំពាក់មានភាពទាក់ទាញ ផាសុកភាព និងស្របតាមបរិបទថ្មីៗ ហើយវិស័យនេះគឺជាសសរស្តម្ភថ្មីដ៏សំខាន់មួយនៃសេដ្ឋកិច្ច ខណៈ បច្ចុប្បន្នវាយនភណ្ឌកែច្នៃរួច បាននិងកំពុងកើតឡើងនៅលើទីផ្សារនៃព្រះរាជាចក្រកម្ពុជា ដែលជាផលិតផលថ្មី ផលិតសម្រាប់ទីផ្សារនាំចេញ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើថាមពលកកើតឡើងវិញចំនួន ៥ ដែលរួមមាន គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលខ្យល់, និងគម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលជីវម៉ាស ដែលមានដើមទុនចុះបញ្ជីសរុបចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិក និងបង្កើតការងារជូនពលរដ្ឋមូលដ្ឋានចំនួនជាង ២ ០០០កន្លែង។ CDC បានបញ្ជាក់ថា គម្រោងទាំង ៥នោះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ គឺមួយ មានអនុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទុនវិនិយោគចំនួន ២២៦លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់...
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១:៤៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន...
នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ...
នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Sang-Young នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលទឹកកូរ៉េ-មេគង្គ (Korea-Mekong Water Center) នៃសាជីវកម្មធនធានទឹកកូរ៉េ (K-Water) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។ លោក Park បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងមួយចំនួនដែល...
ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គមលើកទី៣៣១ ស្មើនឹង ១១១៨មាតិកាព្រះធម៌ នៅទីស្តីក្រសួង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦ និងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី១៩ ស្តីពីជនទេសន្តរប្រវេសន៍ (AFML)...
កោះកុង៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និងក្តាប់ព័ត៌មាន ឬព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដើម្បីរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានជ្រាបត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជៀសវាងការទទួលបានព័ត៌មានមិនពិត ឬការបកស្រាយខុសពីប្រភពផ្សេងៗ។ ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងទៀតថា...