ក្រសួងការពារជាតិ នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមថា ការផ្សព្វផ្សាយរបស់ ការិយាល័យអ្នកនាំពាកក្រសួងការពារជាតិថៃ និងសារព័ត៌មាន Thairath ជាព័ត៌មានប្រាស់ចាកពីការពិតទាំងស្រុង កម្ពុជាមិនបានបើកការបាញ់ប្រហារ និងមកដល់វេលានេះកម្ពុជាមិនបានតបតនោះទេ។ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមថា ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។ ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀត។ បើថៃពិតជាស្រលាញ់សន្តិភាព...
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវែលហ្សេឡង់សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន៣០នាក់ ចូលជួបសម្តែងកាការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបន្តការសិក្សានៅប្រទេសនូវែលហ្សេឡង់ នាពេលខាងមុខ នៅវិមានរដ្ឋសភា។ ឯកឧត្តម វង សូត បានសម្តែងការអបអរសាទរ និងបង្ហាញនូវមោទនភាព ចំពោះនិស្សិតទាំងអស់...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក,...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ដីទំហំ៧ ១៧៦ម៉ែត្រការ៉េ របស់អង្គការនគរទេព ជូនដល់មន្ទីរហ្លួងម៉ែ ដើម្បីកសាងអគារ បម្រើដល់ការងារព្យាបាលជំងឺមហារីក ។ ក្នុងពិធីនោះ លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការផ្ដល់នូវដីរបស់អង្គការនគរទេពនេះ គឺបានដើរស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់សុខមាលភាពសង្គម តាមរយៈការផ្ដល់សេវាសុខាភិបាល ប្រកដោយគុណភាព និងការយកចិត្តទុកដាក់...
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើន យ៉ាងងងឹតងងល់ មកលើដែនអធិបតេយ្យជាតិរបស់កម្ពុជា គិតចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលនេះ។ ទង្វើនេះ បានរំលោភបំពានលើបទឈប់បាញ់ ថែមទាំងប្រព្រឹត្តផ្ទុយពីច្បាប់អន្តរជាតិ សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏...
ភ្នំពេញ ៖ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ចាត់ទុកការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជា កាតព្វកិច្ចអាទិភាព និងចាំបាច់ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកតាលីករជួយ ជំរុញ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” នៅស្រុកក្រគរ ខេត្តពោធិសាត់...
នារសៀលថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដែលក្នុងនោះបានផ្តោតលើការឆ្លើយតបទៅនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តោតសំខាន់លើការអនុវត្តឡើងវិញនូវផែនការយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងស្ថានភាពនៅព្រំដែន និងបានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ សហការឱ្យបានស្អិតរមួតជាមួយមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ក្នុងការរៀបចំឆ្លើយតបទាន់ពេលវេលា ឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហា គ្រប់គ្រងស្ថានភាព ផលប៉ះពាល់ទីតាំង និងសុខភាពប្រជាពលរដ្ឋ វីរកងទ័ព...
ប្រតិភូគណៈគ្រប់គ្រងវិទ្យាល័យពីប្រទេសកម្ពុជា ចំនួន ៥គ្រឹះស្ថាន (រួមមាន សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលៀប សាលារៀនអន្តរទ្វីបអាមេរិកាំង និងសាលាបញ្ញាសាស្ត្រអន្តរជាតិ) បានចូលរួមកិច្ចប្រជុំ «HIT Overseas High School Principal Campus Discovery» ឆ្នាំ២០២៥ ក្រោមប្រធានបទ « Multi Integration, Co-cultivation of Talents »...
ភ្នំពេញ ៖មកទល់ម៉ោង ៦៖០០ល្ងាចថ្ងៃទី៨ ខែធ្នូនេះ យោធាថៃនៅបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី ខណៈការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះគឺក្រោយពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់បង្កជម្លោះជាមួយកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចនេះថា ភាគីថៃបន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យរួចមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ និងបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ...