នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមកសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ...
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគ្រប់ក្រសួងស្ថាប័ន ដែលជាសមាជិកអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។ ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ...
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល បានធ្វើការអំពាវនាវឲ្យក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព និងជីវភាពរបស់គ្រួសារយោធិនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី១ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា សម្ព័ន្ធមេត្រីភាពគប្បីបន្តពង្រឹងថែមទៀតនូវចំណងសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ និងខិតខំទំនាក់ទំនងសម្ព័ន្ធមេត្រីភាពថ្មីថែមទៀត ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពដែលមិនទាន់មានដៃគូ សំដៅលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិនឱ្យកាន់តែប្រសើរឡើង។...
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ ដែលដឹកនាំដោយប្រធាន VECONAC ដើម្បីពិនិត្យ អនុម័តលើរបៀបវរៈកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣៧ និងពិនិត្យ អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចដែលបានព្រាងក្នុងកិច្ចប្រជុំគណៈកម្មការការងារលើកទី៦ សម្រាប់មហាសន្និបាតលើកទី២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំងអស់។
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងផ្តល់ជំនាញដល់អ្នកជំនាន់ក្រោយរបស់កម្ពុជា ដើម្បីធ្វើការនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ដូចជា ឧស្សាហកម្មយានយន្ត ថាមពលស្អាត ការផលិតឧបករណ៍ទំនើប ការកែច្នៃកសិកម្ម អេឡិចត្រូនិច និងព័ត៌មានវិទ្យា។ វិទ្យាស្ថាន Bendigo Kangan Institute (BKI) នៃប្រទេសអូស្ត្រាលី សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រុមហ៊ុន RMA Cambodia បានបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា...
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ មានការចូលរួមពីម្ចាស់សហគ្រិន អាជីវករ ផលិតករ សិប្បកររាប់រយអ្នក រួមគ្នាផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ទេសចណ៍ ការអភិរក្សវប្បធម៌ និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីការរីកម្រើននៅក្នុង សេដ្ឋកិច្ច-សង្គម។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងព្រឹត្តិការណ៍ (យើងនាំគ្នាជិះស៊ីក្លូ ដើម្បី ទេសចរណ៍ ការគាំទ្រផលិតផលក្នុងស្រុក និងអភិរក្សវប្បធម៌ជាតិយើង) នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង...
នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានសម្តែងសេចក្តីត្រេកអរសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
សហគ្រិនជាស្រ្តីកម្ពុជាបង្ហាញនូវមោទនភាព នៃការទទួលបានពានរង្វាន់លំដាប់អាស៊ាន លើការចូលរួមចំណែកក្នុងកិច្ចការសង្គម និងអភិវឌ្ឍអាជីវកម្មបៃតង ដែលជាការចូលរួមលើកកម្ពស់សហគ្រិនជាស្រ្តី ការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈជាដើម។ សហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងការទទួលបានពានរង្វាន់បណ្តាញសហគ្រិនស្រ្តីអាស៊ាន (AWEN) នៅចុងសប្តាហ៍កន្លង មកថា ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីអាស៊ាន គឺជាការទទួលស្គាល់ដ៏មានកិត្យានុភាព ដែលជាសមិទ្ធិផលឆ្នើម និងការរួមចំណែក របស់សហគ្រិនស្ត្រីនៅទូទាំងអាស៊ាន។ ពានរង្វាន់នេះបង្ហាញពីភាពធន់ ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ។ តាមរយៈការផ្តល់ពានរង្វាន់ ក៏មានគោលបំណងបំផុសគំនិតអ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និង...
ក្រុមនិស្សិត និងសាស្ដ្រាចារ្យ អាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលជាង២៦០នាក់ មកពីសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើទស្សនៈកិច្ចសិក្សាឈ្វេងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបណ្ឌិត កុល សារូ ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ដ្រសង្គម នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី រាជធានីភ្នំពេញ មានប្រសាសន៍ថា ការធ្វើទស្សនៈកិច្ចសិក្សានេះ ត្រូវបានធ្វើបទបង្ហាញយ៉ាងយកចិត្ដទុកដាក់ពីលោកសាស្ដ្រាចារ្យ ក្រោមប្រធានបទ ដំណើរនៃការគ្រប់គ្រងសម័យអតីតកាល។ លោកបណ្ឌិតបានបន្ដថា ក្រុមនិស្សិតពួកគាត់ធ្លាប់បានតែសិក្សាលើទ្រឹស្ដី ប៉ុន្ដែនៅពេលសិក្សាឈ្វែងយល់ផ្ទាល់នៅតាមប្រាសាទ ពួកគាត់យល់កាន់តែច្បាស់ពីប្រវត្ដិសាស្ដ្រវប្បធម៌...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ឱ្យដឹងថា ឃាតកម្មដុតផ្ទះ និងអារ.កសម្លាប់បានបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតករត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៩នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦:០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីករណីឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ នៅភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត...