នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងឱកាសជួបពិភាក្សានេះ ភាគីទាំងពី២ បានចែករំលែកអំពីការឆ្លុះបញ្ចាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ដ៏មានសារៈសំខាន់ និងពិភាក្សាអំពីកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដោយផ្តោតសំខាន់ទៅលើអាទិភាពមួយចំនួន ដូចជាការថែទាំសុខភាពបឋម...
ក្នុងឱកាសអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិសិង្ហបុរីដែលរៀបចំដោយ Singapore Club Cambodia នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលមានឫសគល់រឹងមាំ ឈរលើការគោរព ការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមក និងបានឆ្លងកាត់ទាំងពេលវេលាលំបាក និងដំណាក់កាលនៃការរីកចម្រើន។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានរំលឹកថា...
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអះអាងថា បញ្ហាជំងឺគ្រុនឈាមចាប់ពីដើមខែមករា មកដល់ខែសីហាចុងឆ្នាំ២០២៦នេះ ការកើតឡើងជំងឺគ្រុនឈាមមានការកើតឡើងតិចតួចជាងឆ្នាំមុនៗ។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងទៀតថា ទន្ទឹមនឹងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមនេះដែរ រោគសញ្ញាដំបូងគឺមានអាការៈក្តៅខ្លួន ក្អួតចង្អោរ រលាកអញ្ចាញធ្មេញ និងមានកន្ទួលរមាស់ ដូច្នេះបងប្អូនដែលជាអាណាព្យាបាលប្រសិនបើមានកូនៗរបស់បងប្អូនមានបញ្ហានេះកើតឡើងត្រូវប្រញាប់បញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរបង្អែករបស់រដ្ឋ ឬទៅតាមមណ្ឌលសុខភាពដែលមានស្រាប់នៅជិតមូលដ្ឋានរស់នៅរបស់បងប្អូនឲ្យបានលឿនដើម្បីពិនិត្យព្យាបាលបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិតបានបន្តថា បញ្ហាជំងឺគ្រុនឈាមនេះ មន្រ្តីសុខាភិបាលខេត្តបានធ្វើការផ្សព្វផ្សាយនៅតាមបណ្តាលក្រុងស្រុក ក្នុងសហគមន៌ សាលារៀនបានបាញ់ថ្នាំសម្លាប់មេរោគរួមទាំងដាក់ថ្នាំអាប៉ែត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវសម្រាកដោយការចង់ម៉ុង នាំគ្នាសម្អាតអណាម័យ បរិស្ថានជុំវិញផ្ទះសម្តែងឲ្យបានស្អាត ដូចជាការសម្អាតពាងឲ្យបានស្អាត និងសំបកកង់ឡានចាស់ៗមានដក់ទឹក...
ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស ហើយកម្ពុជា កម្ពុជាស្វាគមន៍ការតែងតាំងនេះ។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រកាសកាលនៅថ្ងៃទី១៤ ខែសីហាថា បន្ទាប់ពីមានការប្រកាសរបស់ដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ តែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។ កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ច...
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាប្រឆាំងជាផ្លូវនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានធ្វើការរបងរចែកដីធ្លីមួយជុំថ្មីទៀតដល់ពលរដ្ឋថៃនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ សកម្មភាពរដ្ឋបាលខុសច្បាប់នេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ដើម្បីធ្វើឱ្យស្របច្បាប់នូវការកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈពេលដែលគេបដិសេធសិទ្ធិក្នុងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅឋាន និងស្រែចម្ការរបស់គេនៅក្នុងតំបន់នោះ។ ក្រសួងការបរទេស...
ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកថ្មបាំង ខេត្តកោះកុង បានក្រើនរំលឹក ដល់សមាជិកសមាជិកាគណបក្ស ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន និងគប្បីរកដំណោះស្រាយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលាខណៈដែលពួកគាត់ជួបបញ្ហាអ្វីមួយនោះ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ទៀ សុខា បានលើកឡើងថា ក្នុងនាមជាសមាជិក សមាជិកាគណបក្ស គប្បីត្រូវអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥...
គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល បានដំណើរការរយៈពេលជិត៣ឆ្នាំមកហើយ ដោយទទួលសិស្សានុសិស្ស និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យរាប់ម៉ឺននាក់ឱ្យចូលរៀនដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ ជួបសម្ភាសន៍ជាមួយអតីតសិស្សដែលបញ្ចប់ការសិក្សាជំនាញផ្នែកធុរៈកិច្ចភេសជ្ជៈ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កញ្ញា ខន ស្រីលីន ដែលបច្ចុប្បន្នកំពុងប្រកបមុខរបរលក់ភេសជ្ជៈនៅផ្ទះ ស្ថិតនៅក្បែរវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថបានស្វែងរកចាប់ខ្លួន បុគ្គលឈ្មោះ ប៉េង ជីវ៉ា បានហើយ បន្ទាប់ពីការផ្សព្វផ្សាយថា បុគ្គលនេះមិនមានមុខរបរពិតប្រាកដ តែបានប្រើប្រាស់ឯកសណ្ឋានយយោធា និងកងរាជអាវុធហត្ថបង្ហោះតាមបណ្ដាញសង្គម និងបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ។ ក្រោយទទួលបានព័ត៌មាននេះក្រសួងការពារជាតិបានបើកការស្រាវជ្រាវបន្ទាន់ ចំពោះបុគ្គលឈ្មោះ ប៉េង ជីវ៉ា និងកំណត់ឃើញថា ប៉េង ជីវ៉ា រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបានបន្តស្រាវជ្រាវតាមចាប់ខ្លួនបុគ្គលនេះបាន ដែលបុគ្គលនេះបានទៅស្នាក់នៅផ្ទះខាងប្រពន្ធរបស់គេ...
សាររបស់នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច WHO ៖ «បើមិនអាចហោះបានទេ យើងត្រូវរត់ បើមិនអាចរត់បានទេ យើងត្រូវដើរ បើនៅតែមិនអាចដើរបានទៀត យើងត្រូវប្រឹងលូន ពោលគឺយើងត្រូវតែនៅបន្តបោះជំហានទៅមុខជាប្រចាំ (Keep moving) ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន បើទោះជាជួបប្រទះបញ្ហាយ៉ាងណាក៏ដោយ»។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូព្យូកាលា (Saia Ma’u Piukala)...
នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីឡើងវិញលើរថយន្តធុនធំចូលក្នុងម៉ោងហាមឃាត់ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយតទៅ ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ដើមសប្តាហ៍ក្រោយនេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបើកការចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការប្រើប្រាស់វិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង លើរថយន្តធុនធំ និងយានយន្តទាំងឡាយណាដែលដឹកទំនិញ ឬឥវ៉ាន់សំពីងសំពោង ងាយបង្កគ្រោះថ្នាក់ជាយថាហេតុ ឬបង្កការកកស្ទះចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ។ ការអនុវត្តនេះ ធ្វើឡើងក្រោមបទបញ្ជា និងគោលការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ...