មន្រ្ដីសុខាភិបាល អះអាងថា មន្ទីរពេទ្យរដ្ឋ បន្តពង្រឹងសមត្ថភាព ធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ អនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ លោកបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ថា មូលដ្ឋានសុខាភិបាលរបស់លោក ដែលមានប៉ុស្ដិ៍សុខភាពចំនួន២...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ចូលដល់ឆ្នាំ២០២៧ កម្ពុជានឹងមានសេចក្តីសុខសាន្ត និងការរីកចម្រើន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន សង្ឃឹមថា បញ្ហាអាក្រក់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ ដោយមិនបានព្យាករនឹងបញ្ចប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា នេះ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបឱ្យដឹងថា វិស័យការពារជាតិរបស់កម្ពុជា កំពុងត្រូវបានកែទម្រង់ និងពង្រឹងពង្រីកដើម្បីបង្កើនសមត្ថភាព ក្រោយរងនូវការឈ្លាន ពានពីប្រទេសថៃ តែមិនមែនមានន័យថា កម្ពុជាចង់មានសង្គ្រាមនោះទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នៅថ្ងៃទី៨...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ក្រសួងផែនការ បានបញ្ចប់យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ក្នុងក្របខ័ណ្ឌទីស្តីការក្រសួង ទៅតាមកាលកំណត់ ប្រកបដោយលទ្ធផលល្អប្រសើរ និងរលូនជាទីបំផុត។ យុទ្ធនាការជាតិដ៏មានសារៈសំខាន់នេះ បានដំណើរការយ៉ាងសកម្មចាប់ពីថ្ងៃទី៦-៨ ខែតុលា ដោយមានការអញ្ជើញចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបប្រមាណជាង ១,០០០នាក់។ សកម្មភាពដែលសម្រេចបានលទ្ធផលនេះ គឺដោយសារទទួលបានការសហការក្នុងស្មារតីទទួលខុសត្រូវពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះក្រសួងផែនការ ក្នុងការអញ្ជើញមកបង្ហាញខ្លួន...
ខេត្តកណ្ដាល៖ ដើម្បីចូលរួមអបអរសាទរឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល...
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដ៏មានអត្ថន័យជ្រាលជ្រៅមួយ ជូនដល់និវត្តន៍ជនជាសិល្បករ សិប្បករ ដែលមានវិជ្ជាជីវៈលើវិស័យវប្បធម៌ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ សរុបចំនួន ២៥១នាក់ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ព្រឹត្តិការណ៍មនុស្សធម៌នេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួបនិងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាទីស្តីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ចាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះការដាក់ចេញយុទ្ធនាការដើម្បីកម្ពុជា...
កាតព្វកិច្ចយោធាច្បាប់តម្រូវសម្រាប់បុរស ប៉ុន្តែដោយសារភាពក្លាហាន និងការឈឺចាប់ដោយសារថៃឈ្លានពានមកលើទឹកដីខ្មែរធ្វើឱ្យយុវតីជាច្រើននាក់បានស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់។ជាក់ស្ដែងយុវតីមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏បានស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធាផងដែរ។ ការស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធានេះ ត្រូវបានយុវតី អះអាងថា ពួកគេទន្ទឹងរង់ចាំឱកាសនេះជាយូរមកហើយដើម្បីបានរួមចំណែកការពារបូរណភាពទឹកដី និងប្រជាជន។ យុវតី បានបង្ហាញអារម្មណ៍រំភើប និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យកូនខ្មែរចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។ យុវតីដែលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា បានអំពាវនាវដល់កូនខ្មែរទាំងបុរស និងស្រ្តី ឱ្យចូលរួមដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីមានឱកាសហ្វឹកហាត់កាយសម្បទា ចំណេះជំនាញ ចៀសឆ្ងាយពីគ្រឿងញៀន និងក្លាយជាធនធានមនុស្សសម្រាប់ជាតិ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍ច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ...
ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០» ឬហៅកាត់ថា (SETFO 2.0) ចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះតទៅ។ ប្រព័ន្ធថ្មីនេះ ត្រូវបានតភ្ជាប់ជាមួយធនាគារ កាណាឌីយ៉ា ក.អ ដើម្បីជួយសម្រួលដល់ការទូទាត់បង់កម្រៃសេវាផ្សេងៗតាមប្រព័ន្ធអនឡាញ ឱ្យកាន់តែមានភាពរហ័ស និងទាន់សម័យ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)។ សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះថាមុននេះមួយរយៈសម្ដេចបានសន្យាជាមួយ កូនស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀន នៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។ សម្ដេចតេជោបានបន្តថា ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាល...