គណៈប្រតិភូលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យបឹងព្រះ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង ចំនួន២០០នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ។ យោធិនអង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ និងមានការធ្វើបទឧទ្ទេសនាមជូនគណៈប្រតិភូអំពីប្រវត្តិសាស្ត្រនៃដំណើរជាតិកម្ពុជា ពិសេសដំណើរការសង្រ្គោះជាតិ ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា...
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦នេះ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក ស៊ែរហ្គេ ប៊ូខឺ (Sergei Boeke) ទីប្រឹក្សាយោធាថ្មីនៃសហភាពអឺរ៉ុបប្រចាំអាស៊ាន ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។...
ភ្នំពេញ ៖ អ្នកវិភាគបានបង្ហាញសុទិដ្ឋនិយមថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦ គឺពិតជាមានសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការពង្រឹងវិស័យទំនាក់ទំនង វិស័យការពារជាតិ វិស័យសន្តិសុខសណ្តាប់ធ្នាប់ និងពង្រីកវិសាលភាពលើវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ មិញហ៊ឹង អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា...
ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ យុវជនទើបមានអាយុ១៨ឆ្នាំ បាននាំគ្នាមកចុះឈ្មោះបោះឆ្នោត តាមការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា។ យុវជនទើបមានអាយុ១៨ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ខែតុលានេះ បានប្រាប់BTVថា ថ្ងៃនេះមកចុះឈ្មោះបោះឆ្នោតនៅសង្កាត់ឫស្សីកែវ ដើម្បីអាចមានសិទ្ធិបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ខាងមុខនេះ។ ហើយការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីអាចជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានដែលពួកខ្ញុំពេញចិត្ត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ បានប្រាប់BTVឲ្យដឹងដែរថា តាមការសង្កេតចាប់ពីថ្ងៃម្សិលមិញ...
នៅថ្ងៃទី៨ ខែតុលា ត្រូវបានថ្ងៃ១២រោច ខែភទ្របទ ព.ស២៥៧០ តាមវត្តអារាមគឺមានពុទ្ធបរិស័ទច្រើនកុះករ ក្នុងនោះក៏មាន ភ្ញៀវបរទេស ដែលមានគ្រួសារជាជនជាតិខ្មែរ និងស្នាក់នៅបម្រើការងារផ្សេងៗ នៅក្នុងកម្ពុជាច្រើនហូរហែរដែរ បាននាំគ្នាអញ្ជើញធ្វើបុណ្យកាន់បិណ្ឌ ដោយមានការរៀបចំអាហារចង្ហាន់ គ្រឿងទេយ្យទាន និងថវិកាសាងសងមួយចំនួន ប្រគេនថ្វាយព្រះសង្ឃ ទៅតាមទំនៀមទំលាប់ ប្រពៃណីខ្មែរ តតាំងពីបុរាណកាលមក។ ភ្ញៀវបរទេសនានា បានថ្លែងប្រាប់BTV ថា មកដល់ថ្ងៃនេះ គឺគេបានអញ្ជើញធ្វើបុណ្យកាន់បិណ្ឌបានចំនួនច្រើនវត្ត ដោយមានការរៀបចំអាហារចង្ហាន់ និងគ្រឿងទេយ្យទាន...
មន្រ្ដីសុខាភិបាល អះអាងថា មន្ទីរពេទ្យរដ្ឋ បន្តពង្រឹងសមត្ថភាព ធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ អនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ លោកបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ថា មូលដ្ឋានសុខាភិបាលរបស់លោក ដែលមានប៉ុស្ដិ៍សុខភាពចំនួន២...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលឹកថា កម្លាំងសាមគ្គីជាតិពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស បានជួយពលរដ្ឋខ្មែរដែលរត់គេចពីសង្គ្រាមឈ្លានពានប្រមាណ៧០ម៉ឺននាក់។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២ ០០១អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ជាតិក្នុងពេលដែលលំបាក, រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីពង្រឹងខ្លួនឯង, ក្នុងនោះការវាយលុកបោសសម្អាតនូវបញ្ហាអសន្ដិសុខ ដើម្បីមុខមាត់ប្រទេស ដូចជាប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការវិនិយោគ ដោះស្រាយបញ្ហាចំពោះមុខ លើការអប់រំ សុខាភិបាល ថាមពល និងវិស័យយោធាជាដើម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះ រាជរដ្ឋាភិបាល កំពុងបន្តច្បាំងតាមរយៈការទូត និងផ្លូវច្បាប់ ដើម្បីទាមទារទឹកដីដែលថៃកាន់កាប់មកវិញ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ សម្តេចមហាបវរធិបតី ហ៊ុន...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីអាណត្តិមុនៗ រហូតដល់អាណត្តិនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកសាលារៀនឱ្យទៅដល់ភូមិ ឃុំនៅមូលដ្ឋានផ្ទាល់ ដើម្បីអប់រំចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានមូលដ្ឋានគ្រឹះសិក្សារៀនសូត្ររឹងមាំ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ ក្នុងឱកាសនោះសម្ដេចធិបតីសម្តេចធិបតីបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជាថ្មីមកប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង...