បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ធ្វើបទបង្ហាញពីស្ថានភាពតាមបន្ទាត់ព្រំដែន ជូនអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដឹកនាំដោយលោកស្រី Matilda Bogner តំណាងប្រចាំប្រទេស រួមនឹងសហការី ក្នុងកិច្ចប្រជុំ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិលទាំងនោះ ជាពិសេសអំពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់ទីតាំងដើមរបស់ពួកគាត់វិញ ស្របតាមច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីតួនាទីសំខាន់របស់អន្តរសភាអាស៊ាន (អាយប៉ា/AIPA) ថា ដើរតួនាទីសំខាន់នៅក្នុងការការពារមជ្ឈភាពអាស៊ាន លើកកម្ពស់សុខសន្តិភាព វិបុលភាពពលរដ្ឋនៅក្នុងតំបន់ និងអន្តរជាតិ ពិសេសការសម្រេចបាននូវសហគមន៍អាស៊ាន។ សភាតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះ ត្រូវការពារផលប្រយោជន៍ពលរដ្ឋ។ នៅក្នុងកាលៈទេសៈសកលលោកមានហានិភ័យខ្ពស់ សណ្តាប់ធ្នាប់សកលធ្លាក់ចុះ ការទូតសភាពិតជាមានតួនាទីដ៏សំខាន់ ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា “អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ”។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ...
នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្រេចបាន ៨៧,៨០% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០...
ក្នុងគោលដៅលើកកម្ពស់តម្លៃជំនាញវិជ្ជាជីវៈ ពង្រីកឱកាសការងារ និងប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋដែលមានជំនាញស្រាប់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តអនុវត្តជាប់ជាប្រចាំនូវការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ យុវជនដែលមានជំនាញវិជ្ជាជីវៈស្រាប់ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានប្រគល់វិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនបេក្ខជនដែលធ្វើតេស្តជាប់ ដើម្បីប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចយកទៅប្រើប្រាស់ក្នុងការទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជាក់ស្ដែង គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកចូលរួមដាក់ពាក្យធ្វើតេស្ត RPL ដោយឥតគិតថ្លៃ សរុបចំនួន ១៤ ៨១០នាក់...
(ម៉ានីល) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបដល់ប្រតិភូសមាជិករដ្ឋសភាអូស្រ្តាលី អំពី ពីស្ថានភាពដែលពលរដ្ឋខ្មែរប្រមាណ២ម៉ឺននាក់ កំពុងរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដោយសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ក្រោយពីភាគីថៃបានរំលោភបំពានលើអធិបតេយ្យកម្ពុជា ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពយ៉ាងណាក្តី និងបាននឹងកំពុងកាន់កាប់តំបន់ទាំងនោះដោយខុសច្បាប់។ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រលាញ់សន្តិភាព និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់ព្រំដែនគោក កម្ពុជាទាមទារឱ្យភាគីថៃគោរពផែនទីផ្លូវការរវាងប្រទេសទាំងពីរ ដែលទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាមិនអាចទទួលយកបានឡើយនូវការកំណត់ព្រំដែនដោយកម្លាំង និងដោយឯកតោភាគីបានឡើយ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី...
អង្គការអន្ដរជាតិហ្រ្វងកូហ្វូនី ទទូចឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងសន្ដិភាព ដោយយកច្បាប់អន្ដរជាតិជាគោល និងជំរុញឱ្យធានាដល់ការវិលទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋខ្មែរដោយសេចក្ដីថ្លៃថ្នូរ។ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៦នេះ បានថ្លែងក្នុងសន្និសីសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃអង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី បានសម្ដែងនូវការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំង ពីភាពតានតឹង...
ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញការសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា ដោយចាត់ទុកថា ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ មិនត្រឹមតែបានលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសថ្មីៗសម្រាប់ការតភ្ជាប់បណ្តាញធុរកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការស្វែងរកដៃគូវិនិយោគជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផងដែរ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកមើលឃើញថា នេះគឺជាជោគជ័យដ៏ត្រចះត្រចង់ ដែលនាំមកនូវមោទនភាព និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងតួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលី នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៦នេះ បានជួបជាមួយ លោកជំទាវ Anita Anand រដ្ឋមន្ត្រីការបរទេសកាណាដា ដោយកិច្ចជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ជាដើម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ដែលកាណាដាបានដំឡើងកម្រិតតំណាងការទូតរបស់ខ្លួននៅកម្ពុជាទៅជាស្ថានឯកអគ្គរដ្ឋទូតពេញលេញ ហើយបានបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបានបញ្ជាក់ជា ថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា...
ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលប្រារព្ធឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សូមជម្រាបថា គណៈកម្មាធិការប្រតិបត្តិអាយប៉ា គឺជាក្បាលម៉ាស៊ីនដឹកនាំ និងសម្របសម្រួលស្នូលរបស់មហាសន្និបាតអន្តរសភាអាស៊ាន ដែលតែងតែបើកកិច្ចប្រជុំមុនពេលពិធីបើកមហាសន្និបាតជាផ្លូវការចាប់ផ្តើម ក្រោមអធិបតីភាពប្រធានអាយប៉ា (ប្រធានសភា នៃប្រទេសម្ចាស់ផ្ទះ) និងមានការចូលរួមពីប្រធានគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។ កិច្ចប្រជុំដ៏សំខាន់នេះមានភារកិច្ចពិនិត្យ និងអនុម័តលើរបៀបវារៈផ្លូវការ...