ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ទៅកាន់ប្រទេសហូឡង់ហើយ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ សូមបញ្ជាក់ថា កម្ពុជា និងថៃនឹងធ្វើការតវ៉ាគ្នាជាលើកទីពីរ ស្តីពីព្រំដែនសមុទ្រតាមរយៈUNCLOS នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៨...
ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាបុណ្យធំរបស់ពលរដ្ឋខ្មែរ និងជាតិសាសន៍មួយចំនួនដែលជាអ្នកកាន់សាសនាព្រះពុទ្ធ ត្រូវបានបញ្ចប់ ក្នុងភាពអធិកអធម ដោយធានាបានសន្តិសុខល្អប្រសើរ បន្ទាប់ពីពុទ្ធបរិស័ទប្រតិបត្តិរយៈពេល១៥ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ។ ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដិការបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រារព្វធ្វើឡើងនៅក្នុងប្រទេសមានសន្តិភាព និងជីវភាពពលរដ្ឋ ត្រូវបានលើកកំពស់ ហើយនៅ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅក្នុងខេត្តស្វាយរៀង គ្រប់វត្តអារាមទាំង២៤៥វត្ត...
គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាពទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ (PCA) នាទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃទី១១ខែតុលាម្សិលមិញនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចេញទៅចូលរួមកិច្ចប្រជុំលើកទី២នេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។ សូមរម្លឹកថា...
នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានចូលរួមពិធីចម្រើនព្រះបរិត្ត និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាដែលបានចែកឋាន និងសូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ ដែលបានពលី និងបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងមក ជាពិសេសបុព្វបុរសដែលថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗជំនាន់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ...
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥:១០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបុរីដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូបគឺ (វរសេនីយ៍ត្រី GARRETT CHEW និង ព្រិន្ទបាលឯក SOH BOON HUI) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់...
ភ្នំពេញ៖ ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុតមួយសម្រាប់យុវជនកម្ពុជា នៅពេលដែលការបើកទទួលពាក្យស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃដំបូងនេះ។ ការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់គឺជាឱកាសដ៏មហាសាលសម្រាប់យុវជនក្នុងការបង្ហាញពីស្មារតីក្លាហាន វិន័យ និងការតាំងចិត្តខ្ពស់ក្នុងការការពារសុខសន្តិភាព និងបូរណភាពទឹកដី។ជាការចាប់ផ្តើមបើកទំព័រថ្មីមួយទៀតហើយ ដោយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដំបូងផ្លូវការនៃការបើកទទួលពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមយ៉ាងផុសផុលពីសំណាក់យុវជនជំនាន់ថ្មី ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់ និងពុះពារដើម្បីបុព្វហេតុជាតិមាតុភូមិ។ នាព្រឹកមិញនេះ ក្រុមយុវជនដែលមានអាយុគ្រប់ ១៨ ឆ្នាំ បានស្ម័គ្រចិត្តមកដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ពួកគេបានថ្លែងដោយក្តីរំភើបថា...
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលើបណ្ដាញសង្គម ដោយ ផ្ដល់ ឱកាសមាស និងធានាសុវត្ថិភាព ក៏ដូចជាចំណាយផ្សេងៗ ដល់ លោក អ៊ុ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ ខណៈលោក និងក្រុម ច្រើនតែចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។...
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិដ៏ថ្លៃថ្លារបស់ខ្មែរ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី អមដំណើដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរៀបចំ និងនាំយកនូវចង្ហាន់ បច្ច័យ និងទេយ្យទានជាច្រើនមុខ ទៅប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តចំនួន ៤ ស្ថិតក្នុងស្រុកជាំក្សាន្ដ រួមមាន...
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គួរមើលគ្នាជាគោលដៅទេសចរណ៍ ព្រមទាំងសហការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី «ទីផ្សារទីបី»។ ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២,...
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេច មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក និងលើសហ្នឹងទៀត ខណៈប្រទេសទាំង២ មានទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលជាច្រើន។ ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ...