ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម គ្រីស្តូហ្វឺ ជេ អាន់ឌឺសុន (Christopher J. Anderson) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេង ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា, នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ អំណោយនេះ រួមមាន ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល (Digital...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបន្ថែមទៀត ឱ្យភាគី កម្ពុជា-ថៃ បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសគឺការការពារនៅតាមព្រំដែនដែលធានាឲ្យបានបន្តទៀតនូវព្រំដែនដែលសន្តិភាព ស្ថេរភាព និងសុវត្ថិភាព។ ការជំរុញនេះ ធ្វើឡើង នៅវិមានសាមគ្គីភាព ដីព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងឱកាស សម្ដេចបានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រឹងនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយជាពិសេសគឺការជំរុញនូវទំនាក់ទំនងប្រជាជន និងប្រជាជនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការឯកភាពនេះ ធ្វើឡើងនៅ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាស សម្ដេច អនុញ្ញាតឱ្យ ឯកឧត្តម ដាតុ នូ ចាសឡាន ប៊ីន តាន់...
ឆ្លើយតបនឹងការលើកឡើងរបស់ភាគីថៃដែលឱ្យកម្ពុជាឈប់យកបញ្ហាជម្លោះព្រំដែនថ្លែងក្នុងវេទិកាអន្តរជាតិ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេស ថា កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិកាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង។ វិមានសាមគ្គីភាព រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅថ្ងៃនេះ សម្ដេចតេជោចេញសារ ដោយលើកឡើង នៅក្នុងជំនួបជាមួយ ឯកឧត្តម YB...
(ព្រុចសែល, បែលហ្ស៊ិក)៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកម្រិតខ្ពស់នៃសន្និសីទសកម្មភាពមីនអ៊ុយក្រែន ឆ្នាំ២០២៦ (Ukraine Mine Action Conference 2026) នៅវិមាន Residence Palace ទីក្រុងព្រុចសែល។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបសមាជិកអន្តរសភាអាស៊ាន (អាយប៉ា/AIPA) ថា ការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រី ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងវិបត្តិ ការកសាងសន្តិភាព និងការដោះស្រាយជម្លោះ។ ការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព ភាពធន់ និងយកប្រជាជនជាស្នូល ទាមទារឱ្យមានការរួមចំណែកពីស្ត្រី ក្នុងការកំណត់បញ្ហា រៀបចំដំណោះស្រាយ និងអនុវត្តការផ្លាស់ប្តូរដោយផ្ទាល់។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងវេទិកាអ្នកដឹកនាំនយោបាយស្ត្រី WAIPA លើកទី៣ នៃមហាសន្និបាតអាយប៉ាលើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះអាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ ដែលបានកសាង ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ជាមួយគ្នានោះ ប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងជាសំណើរសំណូមពរដើម្បីឲ្យអាជ្ញាធរជួយកសាងបន្ថែម នូវលូ ផ្លូវ បណ្ដាញទឹកស្អាត ពន្លឿនការចុះបញ្ជីក្បាលដី និងការសុំតបណ្តាញអគ្គិសនីផងដែរ។ ការអរគុណ កោតសរសើរ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ៤នៅខណ្ឌមានជ័យ ក្រោមអធិបតីភាពឯកឧត្ដម...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការជំរុញការវិនិយោគ ការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចដែលមាន សក្តានុពល រវាងខេត្តហ្កេបិក និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ (Investissement Québec International) នៅថ្ងៃទី១៧...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើង និងជម្រាបជូនលោកជំទាវអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទទួលបានលទ្ធផលជាបន្តបន្ទាប់ ក៏ដូចជាការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
នៅវិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកជំទាវ ម៉ារីហ្វ្រង់ ឡាឡុងដេ (Marie-France Lalonde) សមាជិករដ្ឋសភាកាណាដា និងជាប្រធានក្រុមសភាជាតិកាណាដា APF ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...