ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំមួយ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីទីស្តីក្រសួងបរិស្ថាន និងតាមប្រព័ន្ធទំនាក់ទំនងសិប្បនិមិត្ត(Zoom) បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន និងប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងការអនុវត្ត ជំហានទី២ នៃសសរស្តម្ភបៃតង ឬហៅថា «យុទ្ធសាស្ត្រជមហាន២.១» ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត សំដៅលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុល្លែត បានថ្លែងថាយុទ្ធសាស្ត្រ...
នេះមិនមែនជាលើកទីមួយនោះទេ ដែលសេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃត្រូវបានដាក់ចេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ តែងតែបន្តផ្តល់ជូនជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទានធំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយជូនប្រជាពលរដ្ឋ។ គិតក្នុងថ្ងៃទី១ នៃការដាក់ឱ្យដំណើរការរថយន្ដក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការចំណាយជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅព្រឹកថ្ងៃទី៩ ខែតុលានេះ សង្កេតឃើញមានវត្តមានរថយន្តក្រុងសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានដាក់ពង្រាយ និងកំពុងដំណើរការយ៉ាងសកម្មក្នុងការដឹកជញ្ជូនអ្នកដំណើរឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗគ្នា។ ជាក់ស្តែង ទិដ្ឋភាពស្ថិតនៅទីតាំងផ្លូវ២០០៤ ម្តុំទ័ពអាកាសនេះមានភាពមមាញឹក និងកុះករយ៉ាងខ្លាំង ដោយមានប្រជាពលរដ្ឋ និងកម្មករនិយោជិតយ៉ាងច្រើនសម្រុកមកទទួលសេវារថយន្តក្រុងឥតគិតថ្លៃនេះ។ ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលកំពុងរង់ចាំចេញដំណើរទៅកាន់គោលផ្សេងៗគ្នា បានសម្តែងនូវក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តផ្តល់ជូននូវសេវាកម្មដ៏មានតម្លៃនេះ។ ក្រុមប្រជាពលរដ្ឋបានចែករំលែកបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានបេសកកម្មអចិន្រ្តៃយ៍របស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គ ការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអំពាវនាវយ៉ាងទទូចឲ្យ UN ដើរតួនាយ៉ាងសកម្ម បន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតដែលកំពុងភៀសសឹកបន្ទាប់ពីថៃ ឈ្លានពានបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងពីកង កម្លាំងយោធាថៃ។ ការអំពាវនាវរបស់កម្ពុជានេះគឺបានធ្វើឡើងនៅក្នុងសម័យប្រជុំទៀងទាត់លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលហៅកាត់ថាHRC ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រ ជាជាតិ និងអង្គការអន្តរជាតិនានា បានបញ្ជាក់ថា...
ភ្នំពេញ៖ បើរុក្ខជាតិទាំងអស់នៅក្នុងវាលមួយមានលក្ខណៈស្ទើរតែដូចគ្នា ការគ្រប់គ្រងអាចមានភាពងាយស្រួល ហើយផលដែលប្រមូលបានក៏មានភាពស្មើគ្នា។ ប៉ុន្តែសត្វល្អិត ជំងឺ គ្រោះរាំងស្ងួត ឬកម្ដៅខ្លាំងតែមួយលើក អាចប៉ះពាល់ដល់រុក្ខជាតិជាច្រើនក្នុងរបៀបដូចគ្នា។ ភាពចម្រុះ ផ្តល់ជម្រើស។ ប្រភេទដំណាំ ពូជ ពេលវេលាដាំ ទីតាំងវាល និងវិធីធ្វើកសិកម្មខុសៗគ្នា អាចឆ្លើយតបចំពោះសម្ពាធមិនដូចគ្នា។ ប្រសិនបើមួយបរាជ័យ មួយទៀតប្រហែលជាអាចឈរបាន។ ភាពចម្រុះហ្សែននៅក្នុងដំណាំ មានតម្លៃពិសេស។ ពូជប្រពៃណី ពូជទំនើប ពូជព្រៃដែលជាសាច់ញាតិ និងសំណុំហ្សែនសម្រាប់ការបង្កាត់ពូជ អាចផ្ទុកលក្ខណៈសំខាន់ៗ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនពរដល់បងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ក្នុងការលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ថ្ងៃនេះជាថ្ងៃទី១ នៃការចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់បងប្អូន ប្រជាពលរដ្ឋ...
ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេតកម្រិតសហព័ន្ធនៃសហរដ្ឋអាមេរិក (FBI) ដឹកនាំដោយ លោកស្រី ជូលៀ ស្ទីវេន (M. Julia Stevens) ប្រធានអនុព័ន្ធអង្គភាពអនុវត្តច្បាប់ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងក្រុមការងារបានអញ្ជើញចុះមកបំពេញទស្សនកិច្ចនិងពិភាក្សាការងារនៅក្នុងខេត្តស្វាយរៀង។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក...
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរលោកតា លោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ ប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ និងសូមការដើរលេងកម្សាន្តនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ពិសេស សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនអាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច។ សូមជម្រាបជូនថា ថ្ងៃនេះ គឺជាថ្ងៃទី១...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia កំពុងពង្រឹងការតភ្ជាប់ជើងហោះហើររវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយបន្ថែមជើងហោះហើរត្រង់ទីបីក្នុងមួយសប្តាហ៍ពីទីក្រុង Delhi មកកាន់រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៦។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា ការតភ្ជាប់ដោយបន្ថែមជើងហោះហើរត្រង់ឡើងវិញនេះ នឹងផ្តល់នូវកម្លាំងចលករយ៉ាងសំខាន់ដល់វិស័យស្នូលៗ ដោយជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធម្មយាត្រា ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ...
សម្ដេចតេជោ ៖ ខ្ញុំទើបបានអាននូវអត្ថបទមួយរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ ដែលបានផ្សាយនៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា «ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»។ បន្ទាប់ពីអានរួច ខ្ញុំសូមចូលរួមចែករំលែកអត្ថបទនេះតាមរយៈការបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា និងថៃបានជ្រាប និងស្វែងយល់បន្ថែមអំពីខ្លឹមសាររបស់ អត្ថបទ។...
ក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសជាថ្មី សម្រាប់បេក្ខជន ដែលបានជាប់បម្រុងសម្រាប់ការប្រឡង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា កាលពីឆ្នាំមុន ឱ្យក្លាយជាគ្រូបង្រៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី។ បេក្ខជន អាចចាប់ប៉ុស្តិ៍បង្រៀន គ្រនៅតាមបណ្តាខេត្ត ចំនួន ២៣ ដោយលើកលែង រាជធានី ភ្នំពេញ និងខេត្តកែប ប៉ុណ្ណោះ ដែលមិនមានតម្រូវការ។ ក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសជាថ្មី សម្រាប់បេក្ខជនជាប់បម្រុងក្នុងការប្រឡងគ្រូបឋមសិក្សាកាលពីឆ្នាំ មុន អាចក្លាយជាគ្រូបង្រៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី...