កំពត៖ លោកស្នងការនគរបាលខេត្តកំពតកំពុងដំណើរការតាមដានចំពោះអធិការ និងអធិការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកឈូកពាក់ពន្ធ័ភាពមិនប្រក្រតីក្នុងការរាយការណ៍អំពីករណីគ្រោះថ្នាក់ចរាចរមួយដែលបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតនោះ។ ប្រសិនបើរកឃើញមានកំហុស ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិដោយគ្មានការលើកលែងឡើយ។ សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទឹកដីស្រុកឈូកបណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត។ ជាមួយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តយកទៅសួរនាំនៅអធិការដ្ឋានស្រុកឈូក។ ក្រោយមកសមត្ថកិច្ចបានដោះលែងជនសង្ស័យដោយធ្វើរបាយការណ៍បញ្ជូនទៅស្នងការដ្ឋានខេត្តកំពតមានខ្លឹមសារថា ឆ្លងតាមការវាស់វែងរបស់ជំនាញគឺអ្នកបើកបរម៉ូតូមានពិសាគ្រឿងស្រវឹង ហើយបានបើកម៉ូតូចូលចំណែកផ្លូវរថយន្តដែលមានទិសដៅផ្ទុយគ្នា។ អធិការដ្ឋានបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញារអមសាលាដំបូង ហើយក៏អនុញ្ញាតឲ្យអ្នកបើករថយន្តត្រឡប់ទៅលំនៅស្ថានសិន។ ក្រោយករណីនេះកើតឡើង ឪពុកសពដែលជាអតីតមន្ត្រីនគរបាលចរាចរណ៍បានអះអាងថាជារឿងអយុត្តិធម៌ព្រោះរថយន្តបានជ្រុលចូលមកបុកនៅផ្នែកផ្លូវរបស់ម៉ូតូ។ តាមរយ:សំណូមពររបស់សាច់ញាតិសពទាំង២ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ...
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. បានដឹកនាំកិច្ចប្រជុំជាមួយលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ឃ្លោក នួយ...
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចការងារតាមរោងចក្រ សហគ្រាសសរុបប្រមាណ ៣,៦ម៉ឺនលើក ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ការងារ ការគាំពារសិទ្ធិ និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញការកែទម្រង់ប្រព័ន្ធអធិការកិច្ចការងារប្រមាណ ៣,៦ម៉ឺនលើក ក្រសួងបានសង្កេតឃើញលទ្ធផលសំខាន់ៗមួយចំនួនទាក់ទងការអនុលោមតាមច្បាប់កាន់តែល្អប្រសើរ។ លោកបន្តថា ភាគរយនៃរោងចក្រសហគ្រាសដែលអនុវត្តតាមច្បាប់ការងារ និងស្តង់ដាសុវត្ថិភាពការងារ មានការកើនឡើងគួរឱ្យកត់សម្គាល់...
(កំពត)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកម៉ាស៊ីនកិនកាហ្វេ ១ឈុត និងសម្ភារៈសេវាកម្មសម្អាងកាយ (សាឡន) ១ឈុត ព្រមទាំងថវិកាចំនួន ៦លានរៀលក្នុងម្នាក់ៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសិស្សមកពីគ្រួសារវីរកងទ័ពពលីនៅខេត្តកំពត នាព្រឹកចន្ទ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ» នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យខិតខំស្រាវជ្រាវបន្ថែមអំពីច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាន។ ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីមន្ត្រីជំនាញក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមាន Plan International, Save the Children, World...
កិច្ចប្រជុំពិភាក្សាការងាររួមគ្នានេះ បានប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ទីស្តីការក្រសួងបរិស្ថាន ក្រោមការដឹកនាំរួមគ្នាដោយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំឱ្យមានគោលដៅលំហែបៃតងនៅតំបន់ការពារធម្មជាតិជីផាតនេះ ត្រូវបានធ្វើឡើងក្នុងទិសដៅចម្បងៗដូចជា៖...
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ៖ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖...
អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចឲ្យផ្អាកដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូនៅក្នុងប្រទេសកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។ ការសម្រេចដ៏ម៉ឺងម៉ាត់នេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភពច្បាស់លាស់។ ក្រុមអ្នកនយោបាយ បានយល់ឃើញថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាផ្អាកដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូនៅក្នុងប្រទេស គឺជាការសម្រេចដ៏ត្រឹមត្រូវ ពីព្រោះល្បែងភ្នាល់តាមអនឡាញបានបង្កើតឲ្យមានបញ្ហាជាច្រើនដល់សង្គមជាតិ ហើយជាពិសេសក៏មានប្រជាជនមួយចំនួនបានចូលលេងផងដែរ បើទោះបីជាមានការហាមឃាត់ក៏ដោយ។ ខណៈ កម្ពុជា បានចាត់វិធានការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមនន៍អន្តរជាតិ និងជាពិសេសពីសំណាក់ប្រជាពលរដ្ឋនោះ ក្នុងនាមជាអ្នកនយោបាយ សូមគោរពកោតសរសើរសម្តេចធិបតីដែលបានសម្រេចបិទហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូផងដែរ។ អ្នកនយោបាយ បានលើកឡើងទៀតថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទដំណើរការហ្គេមភ្នាល់អនឡាញនៅគ្រប់កាស៊ីណូនៅក្នុងប្រទេសកម្ពុជា គឺជាយុទ្ធសាស្ត្រថ្មីបន្ថែមលើបញ្ហានៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។...
ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) សហការជាមួយអង្គភាពឬស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការបោសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាជាង ៦០០ ទីតាំងនៅទូទាំងប្រទេស ក្នុងនោះចំពោះវិស័យល្បែងពាណិជ្ជកម្ម, លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅក្នុងការតាមដានទីតាំងកាស៊ីណូដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។...
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ជំរុញដល់រដ្ឋបាលខេត្ត ក្រុង/ស្រុក/ឃុំ/ សង្កាត់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានគត់មត់ ជាប្រចាំ ហើយក៏ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ ការចូលរួមបង្ការ, ទប់ស្កាត់ និង...