ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការឯកភាពទាំងស្រុង និងបានអំពាវនាវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត។ នៅក្នុងការផ្សាយកម្មវិធី «កញ្ចក់ទិព្វ» ក្រោមប្រធានបទ «ធីវ៉េត ជាស្ពានចម្លងយុវជនឆាប់ចូលទីផ្សារការងារ» កាលពីល្ងាចថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៦កន្លងទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានជំរុញដល់គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)...
សេវាសាធារណៈតាមប្រព័ន្ធអនឡាញ នៅតាមក្រសួងស្ថាប័ន កំពុងដើរតួនាទីសំខាន់សម្រួលភាពងាយស្រួលខ្ពស់ជូនពលរដ្ឋ ស្របតាមរដ្ឋាភិបាលឌីជីថល។ ការងារឌីជីថល គឺជាគន្លឹះអាទិភាពចម្បងមួយ ក្នុងចំណោមគន្លឹះអាទិភាពចម្បងទាំង៥របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នៅតាមបណ្តាក្រសួងស្ថាប័ន្ថរដ្ឋមួយចំនួន ដែលជាស្ថាប័ន្ថមានមុខងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏បានបង្កើនសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងការធ្វើទំនើបកម្មនានា តាមរយៈប្រព័ន្ធឌីជីថល សំដៅធ្វើយ៉ាងណាសម្រួមភាពងាយស្រួលជូនពលរដ្ឋ ដោយផ្លាស់ប្តូរពីការទៅធ្វើសេវាដោយផ្ទាល់ដល់តាមទីតាំងរបស់អាជ្ញាធរ មន្ទីរ ឬក៏ក្រសួង ដោយជួសមកវិញដោយការស្នើសេវាតាមប្រព័ន្ធអនឡាញ តែម្តង ។ យន្តការនេះ ត្រូវបានធ្វើឡើងព្រមៗគ្នា...
នៅថ្ងៃទី៩ ខែកញ្ញានេះស្អែក គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាសបើកដំណើរផ្លូវការផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិ ហើយតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ការបើកដំណើរការរយៈពេលជិត១ឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានទទួលអ្នកដំណើរអន្តរជាតិចេញចូលកម្ពុជាជិតពីរលាននាក់ និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ៥ភាគរយ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នៅថ្ងៃទី៨ ខែកញ្ញា នេះថា នៅក្នុងដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរយៈពេល១ឆ្នាំនេះ ចំនួនអ្នកដំណើរមិនមានកំណើននោះទេដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែសន្ទុះការដឹកទំនិញ Cargo ចេញចូលកម្ពុជា គឺមានកំណើនកើនឡើងជាលំដាប់ ទន្ទឹមនឹងនេះអាកាសយានដ្ឋានអន្តរជាតិតេជោ...
ប្រជាពលរដ្ឋ និងយុវជន លើកឡើងថា វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បន្តចុះដល់មូលដ្ឋាន ជួបប្រជាពលរដ្ឋ និងពិនិត្យការអនុវត្តការងារជាក់ស្ដែងរបស់មន្រ្ដី គឺជាស្ពានតភ្ជាប់ទំនុកចិត្តរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។ លោក ផ្លុង សៀវឡៃ និស្សិតកំពុងសិក្សា ជំនាញនីតិសាស្រ្ដ ឆ្នាំទី៣ នៃពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា ក្នុងរាជធានីភ្នំពេញ បានប្រាប់ BTV ថា ក្នុងនាមជាយុវជនមួយរូប លោកមានមោទនភាពចំពោះសម្ដេចមហាបវរធិបតី...
ខេត្តហ្វូជៀន៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងការផ្លាស់ប្តូរទស្សនៈជុំវិញការវិនិយោគ ជាមួយដៃគូ អន្តរជាតិសំខាន់ៗ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជានិងដៃគូ អន្តរជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនកម្ពុជា បំពេញបេសកកម្មការងារយ៉ាងសកម្ម...
កំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រតិបត្តិការនេះ ដឹកនាំដោយលោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសមត្ថកិច្ចជំនាញបានដកហូត និងឃាត់ទុកវត្ថុតាងពាក់ព័ន្ធ នឹងបទល្មើសជលផល...
មុនចេញទៅចូលរួមការប្រកួតកីឡាអាស៊ីនៅជប៉ុន ដែលព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលាខាងមុខ ក្រសួងអប់រំ យុជន និងកីឡា បើកវគ្គសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌មានរយៈពេល៣ថ្ងៃ រៀបចំឡើងដើម្បីពង្រឹងការយល់ដឹងរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក មកពីសហព័ន្ធជាតិចំនួន ១៤ គោរពវិន័យច្បាប់នៃការប្រកួត និងក្រមសីលធម៌ក្នុងនាមជាតំណាងជាតិ។ ក្នុងពិធីបើកសិក្ខាសាលា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីម្សិលមិញ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុជន...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ ដែលក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្នើដល់ភាគីកូរ៉េ ជួយគាំទ្រការធ្វើទំនើបកម្មលើវិស័យកសិកម្មមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរសាទរ ចំពោះលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ បានផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោក សម្រាប់តំណែងអភិបាលក្រុងនួនសាន់អាណត្តិ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ថា អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់...
រយៈពេលចុងក្រោយនេះ សារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ «យោធាថៃពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ…ជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត… ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ… អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាមលេបត្របាក់ទឹកដីដោយចេតនា… ការវាយប្រហារដែលថៃធ្វើមកលើកម្ពុជាដោយផ្គុំគ្នារវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់…» ទាំងនេះគឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ…។...