លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលផងដែ។...
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ នៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី បើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន, ដើម្បីបំផុសឲ្យមានចលនាស្នេហាជាតិស្ថិតនៅទីតាំងផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល, នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ។ លោកបណ្ឌិត ហុង លីម ប្រធានសហ័ពន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពសង្គម។ កុមារគ្រប់រូបគួរតែទទួលបានឱកាសអប់រំប្រកបដោយសមធម៌ ដោយមិនគិតពីទីតាំងភូមិសាស្ត្រ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្ត បានអញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ស្នាក់ការនេះ មានទំហំ ២៦ម៉ែត្រ X ២៤ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់សម្ភារៈការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសំឡេង នៅតាមសាលប្រជុំ សាងសង់ លើផ្ទៃដី...
លោកជំទាវអភិបាលខេត្តកោះកុង ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានចាត់ទុក ពិធីបុណ្យពូនភ្នំទុរេន នៅស្រុកថ្មបាំង ជាកម្លាំងសាមគ្គីក្នុងមូលដ្ឋានរវាងប្រជាកសិករ និងកសិករ ពិសេសជាការផ្សព្វផ្សាយលើកស្ទួយទិន្នផលកសិកម្មផងដែរ។ ការប្រកាសបែបនេះរបស់ លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុងពិធីបុណ្យពូនភ្នំទុរេនលើកទី២ នៅក្នុង ស្រុកថ្មបាំង ដោយមានអ្នកទេសចរ និងពលរដ្ឋជាច្រើនបានចូលរួមទស្សនា តាមរយៈធ្វើពិធីសាសនា និងសាករសជាតិទុរេន។ លោកជំទាវអភិបាលខេត្តកោះកុង បានរំលេចថា ស្រុកថ្មបាំង សក្តានុពលទេសចរណ៍ និងសណ្ឋានដីមានជីវជាតិ...
សភាប្រើភាសាបារាំងជិតមួយរយប្រទេស បានចេញមុខអំពាវនាវឲ្យភាគីថៃ គោរពនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងត្រូវគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ ស្តីពី សន្តិភាព កូឡាឡាំពួ ហើយត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឡើងជាឯកតោភាគីពីសំណាក់យោធាថៃជាដើម។ យោងតាមសេចក្តីសម្រេចរបស់ សភាប្រើភាសាបារាំង ក្រោយកិច្ចប្រជុំពេញអង្គ នៅរដ្ឋធានីយុនដេ កាមេរូន កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា និងថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដេលបានបណ្តាលឲ្យ មានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់...
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។ ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន...
សៀមរាប៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង...
ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទ១១ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ២,៥៩៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម...
ភ្នំពេញ៖ រាជធានីភ្នំពេញមានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន ២៦,៣៩៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ...