សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់លើការសាងសង់អន្តេវាសិកាដ្ឋាន ឬកន្លែងស្នាក់ នៅសម្រាប់សិស្សជាស្ត្រីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ សម្តេចតេជោថ្លែងថា...
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះដល់មូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់សិស្ស ទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីពេលថ្មីៗនេះ ទោះបីជាលទ្ធផលចេញមកជាប់ ឬធ្លាក់ មិនត្រូវបោះបង់ការសិក្សានោះទេ ត្រូវរៀនបន្តទៀត ទាំងនៅកម្រិតថ្នាក់ឧត្តម ឬជំនាញវិជ្ជាជីវៈ ។ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ខណៈកំណើនស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចនឹងជួយទៅដល់ការអភិវឌ្ឍសង្គមជាតិ និងនយោបាយរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹកចិត្តបែបនេះ តាមរយៈការផ្ដល់អនុសាសន៍ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចតេជោ ផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាកំពុងផ្លាស់ប្តូរទិសដៅនៃទីផ្សារការងារ ដោយផ្តោតកាន់តែខ្លាំងលើការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ សមត្ថភាពខ្ពស់ និងអាចបង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមតម្រូវការរបស់សេដ្ឋកិច្ច និងទីផ្សារការងារនាពេលអនាគត។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តម្រូវការកម្លាំងពលកម្មនៅកម្ពុជាកំពុងមានការផ្លាស់ប្តូរទៅជាកម្លាំងពលកម្មជំនាញដែលផ្តោតទៅលើផលិតកម្មធុនស្រាល ដែលមានតម្លៃបន្ថែមខ្ពស់ ដោយសារ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាកំពុងតែធ្វើពិពិធកម្មរបស់ខ្លួនពីការពឹងផ្អែកទៅលើអតិពលកម្មទៅលើវិស័យកសិកម្ម ដោយឈានទៅរកឧស្សាហកម្ម និងសេវាកម្មកាន់តែច្រើន។ ជាពិសេស ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។ ដូច្នេះ អ្វីដែលសំខាន់សម្រាប់រាជរដ្ឋាភិបាលគឺការធានាស្ថិរភាពកម្លាំងពលកម្មមានជំនាញ...
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជូនឯកឧត្តម អេលប៊្រីដ ខូលប៊ី (ELBRIDGE A.COLBY) អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកថា កម្ពុជាបន្តកិច្ចសន្ទានាដោយសន្តិវិធីក្នុងការដោះស្រាយភាពតានតឹងនូវជម្លោះព្រំដែនកម្ពុជា-ថៃ។ ហើយសង្ឃឹមថាទាំងអាស៊ាន ជាពិសេសកិច្ចប្រជុំ ADMM -ADMM-Plus ខាងមុខនេះ សហរដ្ឋអាមេរិកនឹងដើរតួនាទីសម្របសម្រួលនូវកិច្ចការផ្សេងៗ និងការដោះស្រាយបញ្ហានៅក្នុងតំបន់។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៤ ខែសីហា...
ខណៈកិច្ចចចារប្រាក់អប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើ និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៧ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញាខាងមុខ។ នៅមុនកិច្ចប្រជុំផ្លូវការមកដល់ ភាគីសហជីព និងកម្មករនិយោជិត បានបង្ហាញក្តីរំពឹង និងជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធនឹងសម្រេចបាននូវលទ្ធផលវិជ្ជមាន ជាមួយនឹងការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាព។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ បានលើកឡើងថា ការរំពឹងទុកនូវផលវិជ្ជមាននេះ គឺផ្អែកទៅលើស្ថានភាពកត្តាសេដ្ឋកិច្ច...
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា(គណៈកម្មការទី៦)ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានជួបប្រជុំពិនិត្យនិងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងទទួលព្រះរាជទ្រព្យដ៏ខ្ពស់ខ្ពស់បំផុតពី «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិកគត់) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា...
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលក្រាបថ្វាយបង្គំគាល់...
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី សហរដ្ឋអាម៉េរិក-កម្ពុជា ជាពិសេស ក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក,...