ក្នុងរយៈពេលជាង៦ខែ នៃការបិទព្រំដែនគោកជាឯកតោកភាគីរបស់ប្រទេសថៃ ជាមួយប្រទេស កម្ពុជា បានជំរុញឱ្យផលិតផលក្នុងស្រុកមានកើនឡើង និងការផ្គត់ផ្គង់ បន្លែ សាច់ និងផ្លែឈើជាដើមនោះ គឺ កម្ពុជាអាចបំពេញតំរូវបានគ្រប់គ្រាន់ ដោយមិនចំបាច់នាំចូលពីប្រទេសថៃ។ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២៣ខែមករានេះ បានប្រាប់BTVឲ្យដឹងថា បន្ទាប់ពីប្រទេសថៃធ្វើសង្គ្រាមជាមួយប្រទេសកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរផុលផុសងាកមកគាំទ្រផលិតក្នុងស្រុក ព្រោះពលរដ្ឋខ្មែរឈឺចាប់ ណាស់ នៅពេលដែលប្រទេសថៃចង់បានទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់អន្តរជាតិ។...
មន្ត្រីក្រុមប្រឹក្សាស្រុក ក្រុង ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី២អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានមានចំណាប់អារម្មណ៏ ដោយគោរពសំដែងអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានចាត់វិធានការលើគ្រប់មធ្យោបាយ ក្នុងការបង្ក្រាបល្បែងឆបោកតាម បច្ចេកវិទ្យា ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន បង្ករស្ថេរភាពជូនពលរដ្ឋរស់នៅនិងប្រកបរបរដោយសុស្ថេរភាព។ ដោយឡែកសម្រាប់ខេត្តការបង្ក្រាបល្បែងឆរបោកតាមបច្ចេកវិជ្ជា ត្រូវបានរដ្ឋបាលខេត្ត ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម...
សង្គ្រាមឈ្លានពានជាលើកទី២ របស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ និងបន្សល់ជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនលើទឹកដីមាតុភូមិកម្ពុជា។ គ្រាប់មិនទាន់ផ្ទុះមានស្ទើគ្រប់ទិសទី មិនថាសាលារៀន ផ្ទះសម្បែង អាគារសាធារណ: និងមន្ទីរពេទ្យ។ ជាក់ស្ដែង នៅមន្ទីរពេទ្យបង្អែកសំពៅលូន ក៏មានគ្រាប់ផ្លោងរបស់ថៃបាញ់ចូលផងដែរ ជាសំណាងមិនផ្ទុះមិនបង្កជាវិនាសកម្ម។ ការបាញ់ផ្លោងរបស់ទាហានថៃ បានបង្ខំអោយពលរដ្ឋនៅតាមបណ្ដោយព្រំដែន រត់ភៀសសឹក បង្ខំអោយសាលារៀនផ្អាកដំណើរការសិក្សា បង្ខំឱ្យពេទ្យបិទទ្វាជម្លៀសអ្នកជំងឺ រើសម្ភារចាំបាច់សម្រាប់ព្យាបាលអ្នកជំងឺទៅទៅតាំងមានសុវត្ថិភាព។ ជាក់ស្ដែងសម្រាប់មន្ទីរពេទ្យបង្អែកសំពៅលូន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវបានបិទទ្វារភ្លាមៗ ដោយសារការបាញ់នៅជុំវិញបរិវេណពេទ្យ។ ក្រោយបិទទ្វារជម្លៀសទៅអស់ គ្រាប់ផ្លោងរបស់ថៃ ក៏បានបាញ់ចូលបរិវេណមន្ទីរពេទ្យតែម្ដង។ ជាសំណាង...
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ប្រចាំខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រួមជានឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួង ស្ថាប័ន រាជធានី ខេត្តបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យពីការរស់នៅ និងការដាំដុះដំណាំរបស់អតីតយុទ្ធជន ដែលទើបចាប់ឆ្នោតទទួលបានផ្ទះដីឡូត៍ និងដីសម្បទានសង្គមកិច្ចកាលថ្មីៗនេះ នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់បងប្អូនអតីតយុទ្ធជន ដែលបានរៀបចំផ្ទះដីឡូត៍យ៉ាងមានសោភ័ណភាព ព្រមទាំងបានចាប់ផ្តើមដាំដុះដំណាំហូបផ្លែជាបណ្តើរៗជុំវិញផ្ទះរបស់ខ្លួន។ ឯកឧត្តម...
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ គឺលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ជាប្រធានមន្ទីរពេទ្យថ្មី ជំនួសលោក សុក វាសនា ដែលត្រូវបានចូលនិវត្តន៍។ ពិធីប្រកាសនេះត្រូវបានធ្វើឡើង នាសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកភូតកុហកបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់សម្ដេច កាលពី៥០ឆ្នាំមុនមកបោកប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០ឆ្នាំមុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។ មនុស្សទាំងនោះខ្លះ សរសេរជាសំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តី និងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជា Facebook...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅភ្នំពេញ។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។...
ខ្យល់បរិសុទ្ធ និងបរិស្ថានប្រកបដោយសុខភាព មិនមែនជាភាពស៊ីវិល័យសម្រាប់តែការលម្អជីវិតនោះទេ ប៉ុន្តែវាគឺជា “លក្ខខណ្ឌចាំបាច់បំផុត” ដែលមិនអាចខ្វះបានសម្រាប់រាល់ការរស់រានមានជីវិត។ រាល់ដង្ហើមដែលយើងដកចូល បានភ្ជាប់យើងដោយផ្ទាល់ទៅនឹងប្រព័ន្ធអេកូឡូស៊ីជុំវិញ ដែលធ្វើឱ្យគុណភាពខ្យល់ក្លាយជាកត្តាស្លា.ប់.រស់សម្រាប់សុខភាព សុខុមាលភាព និងនិរន្តរភាពរបស់មនុស្សជាតិ។ នៅពេលបរិស្ថានត្រូវបានការពារ ជីវិតនឹងល្អប្រសើរ ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើយើងមើលរំលង ទាំងអាយុកាលរបស់មនុស្សជាតិ និងសង្គមទាំងមូលនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ១. ខ្យល់ស្អាត៖ មូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈ ក្នុងទិដ្ឋភាពជីវសាស្ត្រ អុកស៊ីសែនគឺជាថាមពលចម្បងដែលចិញ្ចឹមកោសិកា ខួរក្បាល បេះដូង និងសួត។ កាលណាខ្យល់គ្មានសារធាតុបំពុល...
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ...