ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមនី្ទរពេទ្យព្រះអង្គឌួង ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ។ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ពិធីផ្សព្វផ្សាយច្បាប់ នេះជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិយុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យមានគុណភាព...
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា គ្រោងនឹងចំណាយពេល៤ខែ ដើម្បីជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ របស់ប្រាសាទអង្គរវត្ត ដែលមានការខូចខាតឱ្យរឹងមាំឡើងវិញ ខណៈដែលបណ្ណាល័យបុរាណនេះ កំពុងទាក់ទាញអ្នកទេសចរគ្រប់ជាតិសាសន៍។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា បច្ចុប្បន្ននេះ រចនាសម្ពន្ធរបស់បណ្ណាល័យនេះមានការខូចខាតជាច្រើនកន្លែងដូចជា គ្រឹះថ្មបាយក្រៀមពុកផុយថ្មមួយចំនួនគ្រាកចេញពីទីតាំងដើម ពិសេស ថ្មដំបូល។ អ្នកជំនាញរូបនេះបន្តថា ការជួសជុលនេះត្រូវបានបន្ថែមថ្មថ្មីមួយចំនួននៅផ្នែកខឿន ដែលបានបាត់បង់ថ្ម ដើម្បីរក្សាស្ថិរភាពនៃខឿនបណ្ណាល័យនេះឡើងវិញ និងរំកិលថ្មផ្នែកដំបូលដែលគ្រាក ឱ្យចូលទីតាំងដើមឡើងវិញ...
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួប ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី។ ក្នុងជំនួបពិភាក្សានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី...
ភ្នំពេញ ៖ ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន ផ្តល់ជាគោលការណ៍លើកទឹកចិត្តពិសេសលើកទី៣ លើគម្រោងវិនិយោគចំនួន ២២ មានទុនសរុបប្រមាណជិត ៤០០ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះវិនិយោគនៅលើវិស័យផ្សេងៗគ្នា ក្នុងខេត្តគោល ដៅចំនួន ៤ នៅភូមិភាគឦសាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២២ ខែមករា នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការផ្តល់គោលការណ៍លើកទឹក...
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីថ្លែងការណ៍របស់ ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងធម្មការ និងសាសនា បានលើកឡើងថា ស្របតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់ ក្រសួងធម្មការនិងសាសនា សូមតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបាន កសាងព្រះពុទ្ធប្បដិមា នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត...
នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម គីម...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញសាធារណរដ្ឋឥណ្ឌូណេស៊ី បន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរីកចម្រើន រឹងមាំបន្ថែមទៀត ក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថារដ្ឋសភា តំណាងឱ្យពលរដ្ឋ ដូច្នេះការភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរគឺជាការភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកវិស័យនានា មានដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងអប់រំជាដើម ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភាបានលើកសំណើបែបនេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកទី២ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។ កិច្ចប្រជុំលើកទី២នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១...
បណ្តាប្រធានគណបក្សនយោបាយ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ ស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ថានការណ៍ព្រំដែននៃប្រទេសទាំងពីរមានភាពស្ងប់ស្ងាត់។ ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២២ ខែមករា នេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំងប្រជាធិបតេយ្យ បានលើកឡើងថា សន្តិភាព មានសារសំខាន់ណាស់សម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា និងពិភពលោក ព្រោះសន្តិភាពនាំឱ្យមានកាអភិវឌ្ឍ និងពលរដ្ឋរស់នៅសុខស្រួល។ ហើយក្នុងនាមអ្នកនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា គឺជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតជោ...
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តរយៈពេលយូរនៅប្រទេសកម្ពុជា បានចាត់ទុកប្រទេស នេះជាគោលដៅទេសចរណ៍មានសុវត្ថិភាពល្អបំផុត ពិសេសគឺមានទីកន្លែងដើរកម្សាន្តស្អាតច្រើនកន្លែង តម្លៃម្ហូបអាហារ សណ្ឋាគារ និងសេវាដឹកជញ្ជូនធូរថ្លៃ ហើយភ្ញៀវក៏បានអំពាវនាវដល់ភ្ញៀវទេសចរអន្តរជាតិ ដទៃទៀតមកលេងកម្ពុជា ដោយកុំមានការភាន់ច្រឡំយល់ខុសអំពីស្ថានភាពនៅកម្ពុជាឡើយ។ ភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានប្រាប់BTV នៅថ្ងៃទី២២ ខែមករា នេះថា នៅក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានសម្គាល់ឃើញថា គ្រប់គោលដៅដំណើរកម្សាន្តទាំងអស់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ខេត្តសៀមរាប និង...