ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញថា ប្រទេសបារំាងបានគាំទ្រការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ឯកឧត្តម បន្ថែមទៀតថា ប្រទេសបារាំងក៏គាំទ្រប្រទេសទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ហើយប្រទេសបារាំងក៏ជូនឯកសារបណ្ណាសារ ដែលបារាំងត្រៀមដាក់ជូនទៅប្រទេសទាំងពីរទាក់ទងនឹងគំរូព្រំដែន។ លើសពីនេះ ប្រទេសបារាំងប្តេជ្ញាចិត្តចំពោះជំហររបស់ខ្លួននៅទីនេះ ដើម្បីជួយប្រទេសទំាំងពីរក្នុងការស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិភាព...
បន្ទាយមានជ័យ ៖ ក្នុងពេលកំពុងស្នាក់នៅភូមិរងចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សិស្សានុសិស្ស ត្រូវបានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ស្របពេលបរិយាកាសសិក្សាក៍ល្អជាងការស្នាក់នៅជំរំភៀសសឹកផងដែរ។ លោកនាយក និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាបន្ទាយមានឬទិ្ធ ស្ថិតនៅភូមិរងចាំ នៅរសៀលថ្ងៃទី១០ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា ទោះស្ថិតក្នុងពេលណាក៍ដោយ ជាពិសេសក្នុងពេលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃ ការអប់រំនៅតែមានសារៈសំខាន់ ដើម្បីកងសាងមូលធនមនុស្សរួមចំណែកការសាងប្រទេសជាតិឱ្យរីកចម្រើន នឹងមានភាពរឹកមាំ ម្លោះហើយជារៀងរាល់ថ្ងៃនេះ គឺបានយកចិត្តទុកដាក់អប់រំ ទាំងចេះដឹង និងសីលធម៌ ដល់សិស្សានុសិស្សកំពុងស្នាក់នៅភូមិរងចាំ។ សិស្សានុសិស្សបានលើកឡើងដែរថា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ដែលផ្តោតលើការជួយលើគ្រួសារក្រីក្រ ដើម្បីគាំទ្រលើការដាំដុះបន្លែ និងការចិញ្ចឹមសត្វ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កម្មវិធីសិក្ខាសាលា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា គម្រោង(EMPOWER) គឺជាកិច្ចអន្តរាគមន៍ប្រវត្តិសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ...
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយអនុវត្តស្មារតីបេះដូងមនុស្សធម៌ និងទំនួលខុសត្រូវខ្ពស់ស្របតាមតួនាទីភារកិច្ចស្នូលគឺ “បង្ការ បង្ក្រាប និងសង្គ្រោះ” នាយទាហាន នាយទាហានរង និងពលទាហាននៃមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣...
មណ្ឌលគិរី៖ ដីក្រហមនៃខេត្តមណ្ឌលគិរី មិនត្រឹមតែអំណោយផលលើដំណាំកម្រជាច្រើនប្រភេទនោះទេ ប៉ុន្តែបច្ចុប្បន្ន ដំណាំទុរេននៅទីនេះកំពុងតែលូតលាស់យ៉ាងល្អ និងមានរសជាតិផ្អែមល្មួតឆ្ងាញ់ប្លែក មិនចាញ់ទុរេនខេត្តកំពតនោះឡើយ។ អ្វីដែលពិសេស អាកាសធាតុដ៏ត្រជាក់ប្រចាំខេត្តមណ្ឌលគិរី បានធ្វើឱ្យទុរេននៅតំបន់នេះមានលក្ខណៈខុសប្លែកពីគេ ដោយសារវាផ្តល់ផលយឺតជាងទុរេននៅបណ្តាខេត្តដទៃទៀតពី ៣០ ទៅ ៤០ថ្ងៃ ឯណោះ ។ លោក ចឹង សុចន្ថា ម្ចាស់ចម្ការទុរេនទំហំ ១២ ហិកតា ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានចែករំលែកបទពិសោធន៍ដ៏ជោគជ័យថា ចម្ការរបស់លោកមានផ្ទៃដីសរុបប្រមាណ ៣០ ហិកតា...
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា នៅឯទីតាំងតម្កល់សពស្ថិតនៅ បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ...
គិតចាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ កាលពីចុងខែមេសា ឆ្នាំ២០២៦កន្លងទៅ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ ដើម្បីផ្តល់ឱកាសខ្ពស់ក្នុងការស្វែងរកការងារ និងមានប្រាក់ខែសមរម្យជាដើម។ គិតមកដល់ពេលនេះ បេក្ខជនចំនួនប្រមាណជាង ៥ ៤០០នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងកាលពីល្ងាចថ្ងៃទី៩ ខែកក្កដាកន្លងទៅ តាមសារអេឡិចត្រូនិកដឹងថា កម្មវិធីការវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL)...
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញនូវការបន្តប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT បន្តសហការ និងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK...
បន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ ដោយសម្រេចបានលទ្ធផលជារួម៦៣%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦។ កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គ្រោងរួចរាល់នៅអំឡុង២០២៧ខាងមុខ។ សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោកជំទាវ Matilda Bogner ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Matilda Bogner និងអបអរសាទរចំពោះការតែងតាំង លោកជំទាវ ជាតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ថ្មី ប្រចាំកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យ OHCHR ដែលឆ្លុះបញ្ចាំង...