រតនគិរី៖ សហគមន៍បងប្អូនជនជាតិដើមភាគតិចគ្រឹង ស្ថិតក្នុងស្រុកអូរជុំ ខេត្តរតនគិរី បានបង្ហាញការសប្បាយរីករាយ ដែលទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល ដើម្បីអាចកាន់កាប់ដីដូនតាដោយស្របច្បាប់ ហើយអាចអាស្រ័យផលបានតកូនតចៅ។ ក្នុងឱកាសអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ជូនជនជាតិដើមភាគតិចគ្រឹង នៅឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃកម្ទេចផ្ទះសំបែងពលរដ្ឋកម្ពុជា និងកាន់កាប់ដោយខុសច្បាប់ ទៅកាន់មន្រ្តី មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី។ ឯកឧត្តម កែវ រ៉េមី បានបង្ហាញទង្វើឈ្លានពានរបស់ថៃបែបនេះ ក្នុងឱកាស ទទួលជួប និងពិភាក្សាការងារជាមួយ លោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងសហការី...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានប្រកាសតវ៉ាផ្លូវការជាថ្មីម្តងទៀតប្រឆាំងចំពោះ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាបង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦...
បាត់ដំបង៖ ក្នុងឱកាសអញ្ជើញសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក, នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ នៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ក្រុមការងារ AOT ថា ពលរដ្ឋខ្មែរ ស្រឡាញ់ សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមានសុខសុវត្ថិភាព។ នៅព្រឹកថ្ងៃពុធទី២១...
ថ្ងៃនេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បាន និងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពមូលដ្ឋាន ក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ព្រែកព្នៅ និងមេគង្គ។ ការចុះជំរឿននាពេលនេះមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិក ដែលជាមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យ មណ្ឌលសុខភាព យ៉ាងច្រើនកុះករ និងពេញចិត្តសហការចូលរួមក្នុងដំណើរការជំរឿននេះផងដែរ។ ការចុះជំរឿនផ្ទាល់នេះ ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះដែរ។ ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី...
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នាឱកាសនេះ...
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី សម្តែងក្តីសោមនស្សរីករាយក្នុងចូលរួមសំណេះសំណាលជាមួយនិស្សិតកសិកម្មជំនាន់ថ្មី ហើយបានលើកឡើងពីវឌ្ឍនភាពនៃការវិវត្តន៍ថ្មីក្នុងវិស័យកសិកម្ម ដើម្បីឱ្យសិស្សនិស្សិត បានយល់ដឹងពីភាពចាំបាច់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀតដើម្បីសម្រេចបាននូវ «មានហូប មានប្រើ មានបាន និងមានរហូត»។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥...
នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ សម្គាល់ឃើញគ្រប់គោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិ សាស្ត្រនានា នៅក្នុងរាជធានីភ្នំពេញ គឺមានភាពមមាញឹកខ្លាំងក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិចូលទស្សនា ខណៈភ្ញៀវទេសចរអន្តរជាតិនានានោះ ក៏បានចាត់ទុក រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ការដើរទស្សនាកម្សាន្ត។ ទេសចរអន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែមករានេះថា ការឈប់សម្រាកពីការងារនៅឆ្នាំនេះ ភ្ញៀវបានដាក់ផែនការមកទស្សនាកម្ពុជា បំណងចង់ទៅទស្សនាប្រាសាទអង្គរវត្តខេត្តសៀមរាប ទស្សនារាជធានីភ្នំពេញ ទស្សនាតំបន់កោះឆ្នេរនៅខេត្តព្រះសីហនុ និងតាមខេត្តតំបន់នានាទៀត ហើយនៅក្នុងដំណើរកម្សាន្តនោះ បណ្តាភ្ញៀវភាគច្រើនបានចំណាយពេលស្នាក់នៅរាជធានីភ្នំពេញ ២ទៅ៣យប់ ដើម្បីដើរទស្សនាកម្សាន្ត ខណៈភ្ញៀវនានានោះបានចាត់ទុក រាជធានីភ្នំពេញជាគោលដៅទេសចរណ៍ល្អបំផុតក្នុងការដើរកម្សាន្ត...
នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃបានលើកឡើងថា ក្នុងប្រទេសនីតិរដ្ឋមួយបើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មានអត្តសញ្ញាណច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាក់ជាមិនខាននោះឡើយ ដូច្នេះត្រូវធ្វើការ ទប់ស្កាត់ចំពោះករណីនេះឲ្យខាងតែបាន។ ឧត្តមសេនីយ៍ឯក តុប នេត ក៏បានបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋាន...
អតីតពលករខ្មែរត្រឡប់មកពីថៃគឺលោក សួន ចំរើន ដែលពីមុនគ្មានជំនាញបានក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក សួន ចំរើន បានប្រាប់ថា លោក មានស្រុកកំណើតនៅខេត្តសៀមរាប ហើយបានទៅធ្វើការងារនៅប្រទេសថៃរយៈពេល ៧ឆ្នាំ ផ្នែកកសិកម្ម និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នៅអំឡុងខែមិថុនា ឆ្នាំ២០២៥។ បន្ទាប់ពីទទួលបានការពន្យល់ណែនាំពីមន្ត្រីក្រសួងការងារមក, លោក ក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនជំនាញដេរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅរោងចក្រ ធី....