(ភ្នំពេញ)៖ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពលើគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅពេលមានអាសន្ន នៅក្រៅប្រទេស នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពី...
ក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ និងសហគ្រាសទេសចរណ៍ធំៗ នៅខេត្តហៃណាន ប្រទេសចិន ធ្វើការផ្សព្វផ្សាយយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បង ឬការផ្តល់ VISA FREE ដល់ប្រជាជនចិន ទាក់ទាញទេសចរចិនមកទស្សនាកម្ពុជានារដូវកាលបៃតង ហើយបើតាមប្តេជ្ញាចិត្តរបស់សហគ្រាសទេសចរចិនថា នឹងនាំទេសចរចិនឱ្យបាន៥០ម៉ឺននាក់មកទស្សនាកម្ពុជា ក្នុងអំឡុងកម្ពុជាអនុវត្ត VISA FREEនេះ។ លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា...
ជាថ្មីម្តងទៀត គណៈកម្មាធិការពិសេស នៃព្រឹទ្ធសភាថៃ បានអំពាវនាវ និងជំរុញដល់រដ្ឋាភិបាលប្រទេសថៃ លុបអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬហៅMOU2000 និងភាគីថៃហៅMOU43 ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ សម្រាប់អ្នកវិភាគនៅកម្ពុជាយល់ឃើញថា ប្រសិនបើប្រទេសថៃលុបMOUឆ្នាំ2000នេះ នឹងបំពានច្បាប់ និងកាតព្វកិច្ចអន្តរជាតិ។ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៦ បានប្រាប់BTVឲ្យដឹងថា MOUឆ្នាំ២០០០ មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃនោះទេ តែMOUនេះ បានក្លាយជាសន្ធិសញ្ញាអន្តរជាតិរួចទៅហើយ ព្រោះបានចុះបញ្ជីតម្កល់ទុកនៅអង្គការសហប្រជាតិជាតិ ម្លោះហើយប្រសិនប្រទេសថៃ...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានតភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ជាមួយក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង VISA ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់លទ្ធភាពក្នុងការស្កេន KHQR ទូទាត់បែបឌីជីថលបានងាយស្រួលដូចប្រជាជនក្នុងស្រុក។ ជាក់ស្តែង ភ្ញៀវទេសចរបរទេសមកដើរលេងនៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ប្រើប្រាស់ កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ដើម្បីទូទាត់ទំនិញ និងសេវាកម្មតាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ កម្មវិធី...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ជាបន្ទាន់ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវបទឈប់បាញ់រវាងភាគីទាំងពីរ ខណៈនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានឮស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា...
ក្នុងឆ្នាំ២០២៧ខាងមុខនេះ ចំណាយសរុបថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ១៧.០៣% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ឬថយប្រមាណ ១.៨% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ខណៈរដ្ឋគ្រោងចំណាយលើវិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប្រមាណ ២.៧១% ស្នើនឹងប្រមាណជាង ២ពាន់លានដុល្លារសម្រាប់រយៈពេល៣ឆ្នាំ។ នេះបើយោងតាមសារាចរស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ យោងតាមសារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ, សេដ្ឋកិច្ចកម្ពុជាបានទទួលរងព្យុះកំបុតត្បូង (headwind) ចំនួន២ចម្បងៗនោះគឺការដាក់ឱ្យអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក...
ខេត្តកែប នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល»។ ទិវានេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប ឯកឧត្តម លោកជំទាវ លោក...
អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ១ ៧៨១ លាន ដុល្លារអាមរិក ស្មើប្រមាណជាង ៤៦ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៦។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ លើកឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្ដាលថ្មី អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា...
ត្បូងឃ្មុំ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានចុះបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ដើម្បីតាមដានការអនុវត្តច្បាប់ និងជំរុញយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ក្នុងគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ...
រយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២០ និងទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង បានបញ្ចប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួចរាល់តាមការគ្រោងទុក។ ក្នុងដំណើរការចុះជំរឿនមន្ត្រីជាក់ស្តែងនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដោយមានអ្នកចូលរួមប្រមាណជិត ៦០០នាក់ បានចូលរួមក្នុងដំណើរការនៃការធ្វើជំរឿននេះផងដែរ។ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចូលរួមសហការ...