ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាន់ខ្ពស់ចូលរួមជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ...
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះបានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុង ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរ។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍ នានានៅក្នុងប្រទេសកម្ពុជា ។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹង...
រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំសហការីរួមមាន៖ ឯកឧត្តម ស៊ុ ធី អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ លោក កែ វង្សវឌ្ឍនា អគ្គនាយករងគាំពារបរិស្ថាន លោក ឡុង សូណា ប្រធាននាយដ្ឋានប្រែប្រួលអាកាសធាតុ លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការី...
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា មន្ត្រីរាជការស៊ីវិល គឺជាអ្នកបម្រើរាស្ត្រ និងរក្សាសន្តិសុខជូនសង្គម។ ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសតួនាទីមន្ត្រីមន្ទីរ អង្គភាព នៃរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ និងការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការស៊ីវិលឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការដំឡើងតួនាទី និងមុខតំណែងជូនមន្ត្រីរាជការគ្រប់រូបនាពេលនេះ គឺពិតជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់...
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់។ ផ្លូវចំនួន៦ខ្សែ ក្នុងខេត្តពោធិ៍សាត់ ដែលក្នុងនោះពីរខ្សែ ជាឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB) កំពុងត្រូវបានកសាង ដែលខ្សែទី១៖ ផ្លូវភូមិបាគូ-ផ្ទះស្រែ ក្រាលកៅស៊ូ (DBST) និងក្រាលបេតុង មានប្រវែងជាង៧គីឡូម៉ែត្រកន្លះ តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង...
ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌នៅលើទឹកដីខេត្តពោធិ៍សាត់, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីសិក្សាពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី។ ឯកឧត្តម ប៉េង ពោធិ៍សា បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទជូនប្រជាពលរដ្ឋដោយសន្តិវិធី តាមគោលការណ៍ច្បាប់...
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឲ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ការអះអាងនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានាអនាគតរបស់យើងរួមគ្នា» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេស ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥...
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Olympus Endoscope Evis Exera III CV-190 សម្រាប់ធ្វើ ERCP ពិនិត្យ និងព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង, កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងថា...
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ស្រុកកៀស្វាយបានបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ តែការចែកបណ្ណប្រជាពលរដ្ឋមិនទាន់មកយកបានគ្រប់គ្នានៅឡើយទេ ដូច្នេះមន្ត្រីជំនាញ និងអាជ្ញាធរស្រុកត្រូវបន្តខិតខំរកកវិធីសាស្ត្រ ដើម្បីឱ្យម្ចាស់កម្មសិទ្ធិដីធ្លី រួសរាន់មកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន សម្រាប់ប្រើប្រាស់ស្របទៅតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម គួច ចំរើន ថ្លែងបញ្ជាក់បែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៣ភូមិ រួមមាន៖ ភូមិពោធិ៍មៀវ ភូមិគគីរធំ ភូមិគគីរធំ២ ភូមិរាំងដេក ភូមិរាំងដេក២...