គណៈប្រតិភូសភាកម្ពុជានៃក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង រួមមានឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ រដ្ឋសភា និង ឯកឧត្តម ឈឹម ម៉ា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «សហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង» នៃគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារាំងតាមប្រព័ន្ធនិម្មិត។ កិច្ចប្រជុំ ប្រារព្ធ ក្រោមអធិបតីភាព...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣២០ ស្មើនឹង១០៨៥ មាតិកាព្រះធម៌ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការយល់ដឹងអំពីព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា នៅទីស្តីក្រសួង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥...
ពោធិ៍សាត់៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅខេត្តពោធិ៍សាត់ ជួយផ្សព្វ ផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បី លើកកម្ពស់មោទនភាពជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា...
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ក្រោមការគាំទ្រថវិកាពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នៅសាលប្រជុំនៃសណ្ឋាគារអ៊ូកវូដព្រីមៀរភ្នំពេញ។ សូមជម្រាបថា កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់នាពេលនេះ មានវត្តមានចូលរួមពីឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក...
ដើម្បីឆ្លើយតបទៅនឹងនិន្នាការសាកលនៃតម្រូវការទីផ្សារការងារ ក៏ដូចជាការរីកចម្រើនរបស់ប្រទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសបន្ថែមទៀតសម្រាប់ឱ្យកម្មករនិយោជិត ក៏ដូចជាយុវជន តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញថ្មីៗដែលស្របជាមួយនឹងតម្រូវការការងារសាកល។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាន៍ឱ្យដឹងថា គម្រោងបន្ថែម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើជំនាញថ្មីៗនេះ គឺផ្តោតខាងវិស័យកសិកម្ម មានដូចជា៖ ជំនាញឌីជីថល ជំនាញបៃតង និងជំនាញឯកទេសពាក់ព័ន្ធជាមួយការកែច្នៃកសិផល...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិករ ១៧១ គ្រួសារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ លើទំហំផ្ទៃដី១០ហិកតា សម្រាប់ដាំដុះដំណាំបន្លែ។ ឯកឧត្តម ឃឹម ហ្វីណង់ បានសម្ដែងការអបអរសាទរបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបព្រះស្ដេច នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង...
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ដម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារ សាខាសមាគមនារីកម្ពុជា...
ពោធិ៍សាត់ ៖ រហូតដល់ម៉ោង១រសៀល ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ កម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ មិនទាន់មានសញ្ញាស្រកចុះនៅឡើយទេ ហើយកំពុងបន្តហក់ឡើងបន្ថែមទៀត ខណៈស្ទឹងនៅផ្នែកខាងលើទាំង៣ មានស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ និងស្ទឹងធំ បានស្រកចុះជាបណ្តើរៗ មានទិសដៅហូរចាក់ទៅទន្លេសាប តាមរយៈស្ទឹងពោធិ៍សាត់ ដែលនាំឲ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅបន្តមានកម្ពស់ផុតកំរិតប្រកាសអាន្ន នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ។ មន្ត្រីជំនាញដដែលនេះ បានបន្ថែមថា ឲ្យតែស្ទឹងទាំង៣នៅផ្នែកខាងលើបន្តស្រកចុះ ហើយមិនមានភ្លៀងធ្លាក់បន្ត នៅពេលល្ងាចនេះកម្ពស់ទឹកស្ទឹងពោធិ៍សាត់ អាចនឹងស្រក់ចុះជាបណ្តើរៗ។...
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ “ការបង្កើតកិច្ចសន្ទនាសកល៖ ការដោះស្រាយបញ្ហាអសន្តិសុខស្បៀងដែលជាកត្តាជំរុញឱ្យមានជម្លោះ និងការធានាសន្តិសុខស្បៀង” ដែលបានរៀបចំដោយសាធារណរដ្ឋសៀរ៉ាឡេអូន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍បានលើកឡើងថា សង្គ្រាមបានបំផ្លាញសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រជាជនស៊ីវិលជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដូច្នេះការការពារជនស៊ីវិលត្រូវតែជាចំណុចស្នូល សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែង។ ការវាយប្រហារណាមួយលើជនស៊ីវិល...
បាត់ដំបង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យការអនុវត្តគម្រោងបោសសម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលទទួលការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីដំណាក់កាលទី៤ រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ជាម្ចាស់ជំនួយ។ ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ផេង...